(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Valencia បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey មុនគេ ក្រោយវាយបកឈ្នះក្រុមភ្ញៀវ Getafe ៣-១ ជើងទី២ នៃវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពី Getafe បានបើកការនាំមុខ ១គ្រាប់មុនតាំងពីវគ្គទី១។

កីឡាករ Rodrigo ធ្វើបានហែតទ្រីក (៣គ្រាប់) នៅនាទីទី៦១ ដែលជាគ្រាប់តាមស្មើ ១-១ ក្រោយពេល Jorge Molina រកបានគ្រាប់នាំមុខឲ្យ Getafe ត្រឹមចាប់ផ្តើមលេងបាន ១នាទីប៉ុណ្ណោះ ខណៈ២គ្រាប់ទៀតកើតឡើងនៅនាចុងម៉ោង បញ្ចប់លទ្ធផលទាំងពីរជើង Valencia ឈ្នះ Getafe ៣-២។

Valencia ត្រូវរង់ចាំ៣ក្រុមទៀតដែលប្រកួតនារាត្រីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ ដោយ Real Betis ប៉ះ Espanyol, FC Barcelona ជួប Sevilla និងរាត្រីថ្ងៃសុក្រ Girona ស្វាគមន៍អធិរាជស Real Madrid៕