(ថៃ)៖ ជាការកត់សម្គាល់​តារាសម្តែងកូនកាត់ថៃ កញ្ញា Yaya Urassaya មានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការសម្តែងខ្សែភាពយន្តភាគល្បីៗ ជាច្រើនក្នុងប្រទេសថៃ ជាពិសេសបើក្រឡែកទៅមើលរូបសម្រស់របស់នាងវិញ គឺមានភាពលេចធ្លោរយ៉ាងខ្លាំង ជាមួយរូបស្នាមញញឹកយ៉ាង ស្រស់ស្អាតដាច់គេ។ ដោយឡែក ថ្មីៗនេះនាងបានធ្វើឱ្យគ្រប់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងសមទ្ធិផលថ្មីមួយ ដោយបានជាប់ចំណាត់ថ្នាក់លេខ២ ជាតារាស្រីដែលមានរូបសម្រស់ស្អាតដាច់គេ នៅតំបន់អាស៊ី ក្នុងកម្មវិធី «Most Beautiful Women» ២០១៨ ខណៈលេខមួយបានទៅលើកញ្ញា Chou Tzuyu តារាស្រីមកពីប្រទេសចិន។

ជាក់ស្តែង ក្នុងកម្មវិធី «Most Beautiful Women» ២០១៨ ក្រៅពីតារាសម្តែងថៃ យ៉ាយ៉ា ទៅចូលរួម គឺមានតារាស្រីរបស់ថៃផ្សេងទៀតផងដែរ ដោយក្នុងនោះ មានដូចជា កញ្ញា Davika, កញ្ញា Kimberley និងកញ្ញា Lisa សមាជិក Blackpink។ ជាលទ្ធផល កញ្ញា Davika ជាប់ចំណាត់ថ្នាក់លេខ៣៧, កញ្ញា Kimberley ជាប់លេខ៤៦ និង កញ្ញា Lisa បានជាប់ចំណាត់ថ្នាក់លេខ៥។ ទាំងនេះ ប្រៀបបាននឹងសមទ្ធិផលថ្មីមួយទៀតហើយ សម្រាប់​តារាសម្តែងរបស់ថៃ ដោយលទ្ធផលនេះ កើតចេញពីការបោះឆ្នោតជ្រើសរើស រកកំពូលតារាស្រី ដែលមានរូបសម្រស់ស្រស់ស្អាតដាច់គេប្រចាំឆ្នាំ២០១៨ ។

ទស្សនារូបភាពខាងក្រោម៖