(ម៉ាឌ្រីដ)៖ ក្លឹបអេស្ប៉ាញ Atletico Madrid ដែលស្ថិតក្នុងក្របខណ La Liga បានចុះកិច្ចសន្យាជាមួយកីឡាករខ្សែប្រយុទ្ធ Alvaro Morata ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបតោខៀវ Chelsea រហូតដល់ចប់រដូវកាលឆ្នាំ២០១៩-២០ និងពាក់អាវលេខ២២ ក្នុងរយៈពេល ១៨ខែដោយមានជម្រើសទិញផ្តាច់ផងដែរ។

ក្នុងការចាកចេញពី Chelsea របស់ខ្សែប្រយុទ្ធកម្ពស់ ១,៨៩ម៉ែត្រសញ្ជាតិអេស្ប៉ាញរូបនេះ បន្ទាប់ពីតោខៀវបាននាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain មកកាន់ទឹកដី Stamford Bridge និងមិនស្ថិតក្នុងជម្រើសដំបូងរបស់គ្រូបង្វឹកថ្មី Maurizio Sarri។

គួរបញ្ជាក់ផងថា Chelsea បាននាំយខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ Morata ពីក្លឹប Real Madrid ក្នុងតម្លៃ ៧៨លានដុល្លារ ដោយបានចូលលេង ៧២ប្រកួត រកបាន២៤គ្រាប់ ក្នុងខណៈក្លឹបនៅអឺរ៉ុបផ្សេងទៀតមានដូចជា Barcelona, Sevilla និង AC Milan ចង់បានដូចគ្នា៕