(ក្រុងឡុងដ៍)៖ ក្រុមការពារតំណែងជើងឯកតោខៀវ Chelsea ត្រូវប្រកួតប៉ះជាមួយក្រុមបិសាចក្រហម Manchester United នៅជុំទី៥ ពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ហើយអាចនិយាយបានថា ជាការប្រកួតសងសឹកឡើងវិញរវាងក្រុមតោខៀវ ដោយធ្លាប់បានយកឈ្នះក្រុមបិសាចក្រហមនៅវគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០១៨។

Chelsea បន្ទាប់ពីបានឡើងមកកាន់វគ្គនេះគឺបានយកឈ្នះក្រុម Sheffield Wednesday ៣-០ ខណៈក្រុម Man Utd បានយកឈ្នះក្រុមខ្លាំង Arsenal ៣-១។ សម្រាប់លទ្ធផលការចាប់ឆ្នោតនេះបានបង្ហាញថា ការប្រកួតនេះគឺធ្វើឡើងក្នុងចន្លោះការប្រកួតជើងទី១ ពានរង្វាន់ Champions League វគ្គ ១៦ក្រុមចុងក្រោយ។

ខាងក្រោមនេះ ជាគូការប្រកួតទាំងអស់នៅជុំទី៥ FA Cup រដូវកាលឆ្នាំ២០១៨-២០១៩
1៖ Bristol City vs Shrewsbury Town ឬ Wolverhampton Wanderers
2៖ AFC Wimbledon vs Millwall
3៖ Doncaster Rovers vs Crystal Palace
4៖ Middlesbrough ឬ Newport County vs Manchester City
5៖ Chelsea vs Manchester United
6៖ Swansea vs Barnet ឬ Brentford
7៖ Portsmouth ឬ Queens Park Rangers v Watford
8៖ Brighton & Hove Albion ឬ West Bromwich Albion v Derby County៕