(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យត្រេកអរ ក៏ដូចជារំភើប សម្រាប់តារាកំប្លែង ដែលតែងតែ បង្កសំណើចក្អាកក្អាយ ដល់ទស្សនិកជន ឱ្យសប្បាយរីករាយ គឺនាយ ចយ ខណៈដែល រៀបការ​មិនទាន់​គ្រប់​មួយឆ្នាំ​ផង ភរិយា​តារា​កំប្លែង នាយ ច​យ បានប្រកាស​ពី​ដំណឹង​ល្អ​ លើ​គណនី​ហ្វេ​ស​ប៊ុ​ក ​ជា​សាធារណៈ​ថា នាង​កំពុងមាន​ផ្ទៃពោះ​ដែលជា​តំណក់ឈាម រវាង​ខ្លួន និង ស្វាមី​សំណព្វចិត្ត នាយចយ។​

ជាការពិត ភ្ជាប់ជាមួយនឹង អារម្មណ៍​ត្រេកអរ​ខ្លាំង អ្នកនាង ប៉ិច ក្វាន់​ឌី ភរិយា​តារា​កំប្លែង​នាយចយ ​បាន​ព្រលយ​សារ​ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បង្ហើបប្រាប់អ្នកគាំទ្រ​ថា «​គ្មានអ្វី​សប្បាយចិត្ត​ជាង ​ទទួលបាន​សមាជិក​ថ្មី​ទេ welcome baby ទទួលបាន​ការដូ​ ពិសេស​មុន​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​»

ជាមួយនឹងដំណឹង ដ៏រំភើបសម្រាប់ក្រុមគ្រសារតារាកំប្លែងនាយចយ រួមទាំងលោកផ្ទាល់ បានធ្វើឲ្យប្រិយមិត្តទស្សនិកជន ចូលរួមសម្ដែងក្ដីរំភើប ដ៏តារាកំប្លែងរូបនេះផងដែរ។

គួរបញ្ជាក់ថា នាយ ច​យ និង ភរិយា​រូប​ស្រស់ អ្នកនាង ប៉ិច ក្វាន់​ឌី បាន​កាន់​ដៃ​គ្នា​ចូល​រោងការ​ នៅ​ចុងខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅ ហើយ​បើ​គិត​មកដល់ពេលនេះ អ្នក​ទាំងពីរ​រៀបការ​មិនទាន់ បាន​មួយឆ្នាំ​នៅឡើយ​ទេ៕