(ស៊ីដនី)៖ កីឡាករវាយកូនបាល់ទោល លំដាប់ទី១ ពិភពលោក Novak Djokovic បានឈ្នះពានរង្វាន់ Australian Open 2019 បន្ទាប់ពីប្រកួតឈ្នះគូប្រជែង Rafael Nadal នារាត្រីថ្ងៃអាទិត្យ ទី២៧ ខែមករា នៅទីក្រុង Sydney ប្រទេសអូស្រ្តាលី។

នេះក៏ជាលើកទី៧ផងដែរសម្រាប់កីឡាកររបស់ស៊ែប៊ី Djokovic ដែលបានឈ្នះពានលំដាប់ពិភពលោកនេះទៅលើជើងខ្លាំងរបស់អេស្ប៉ាញ Nadal ក្នុងលទ្ធផល ៣សិតជាប់គ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលប្រើពេល ២ម៉ោង និង ៤នាទី។

បុរសវ័យ ៣១ឆ្នាំ Djokovic ក៏បានបំបែកកំណត់ត្រារបស់ Roger Federer អតីតកីឡាករជើងចាស់ Roy Emerson បន្ទាប់ពីយកឈ្នះដៃគូក្នុងរយៈពេលខ្លី ហើយនេះក៏ជាជ័យជម្នះលើកទី១៣ ក្នុងចំណោម ១៦លើរវាងបុរសសញ្ជាតិស៊ែបប៊ី Djokovic ប្រកួតទល់នឹង Nadal បន្ទាប់ពីបុរសសញ្ជាតិអេស្ប៉ាញ បានយកឈ្នះកាលពីឆ្នាំ២០១៣ ក្នុងពានរង្វាន់ US Open កាលឆ្នាំ២០១៣។

គួរបញ្ជាក់ផងថា Djokovic បច្ចុប្បន្នឈរនៅលេខរៀងទី១ ពិភពលោក និងជាម្ចាស់ពានរង្វាន់ជាច្រើនដូចជាពាន Australian Open ៧ដង, French Open ១ដង, Wimbledon ៤ដង, US Open ៣ដងនិងអតីតម្ចាស់មេដាយសំរឹទ្ធ ក្នុងកម្មវិធី Olympics Games ឆ្នាំ២០១២ នៅប្រទេសចិនទៀតផង៕