(ភ្នំពេញ)៖ តាមរយៈចូលរួមជាតារាកិត្តយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» លោក ជា ភារុណ ដែលជាតារាសម្តែងប្រុស ត្រូវប៉ាន់ខាងថត រឿងភាគខ្លីៗ បានថ្លែងប្រាប់រឿងផ្ទាល់ខ្លួនជាច្រើន ដល់ទស្សនិកជន។ ក្នុងនោះ លោកបានសារភាពទាំងចិត្តស្មោះថា ទោះខ្លួនជាតារាសម្តែង ត្រូវចេះគ្រប់តួអង្តក្តី តែលោកនៅតែមិនហ៊ានថតសិចស៊ី ដូចថតតួប្រុសផ្សេងៗ ដូចលោក អែត វិន លោក អែន ឌី ព្រមតារាជាច្រើនទៀតនោះទេ ដោយសារតែនៅមានភាពអៀនខ្មាស និង គ្មានសាច់ដុំធំៗ។

ពាក់ព័ន្ធរឿងនេះ តាមរយៈការសាកសួរ ពីធីករ-ពិធីការិនី លោក ជា ភារុណ បានថ្លែងប្រាប់ដោយមានខ្លឹមសារថា «តាមពិតលោកក្នុងអាជីពជាតារាសម្តែង លោកកាក់កបខ្លាំងខាងថតរឿងភាគខ្លី និង MV តែមិនសូវមានវត្តមានក្នុងរឿងភាគធំៗនោះទេ។ ទោះយ៉ាងណា ក៏មានរឿងភាគមួយចំនួន ដែលលោកទទួលតំណែកជាតួឯកដែរ ដូចជាថតឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងរឿងខ្លីមួយ មានចំណងជើងថា «សុបិន្តនារីចម្រៀង» ខណៈថ្មីៗលោក ក៏ទើបតែបញ្ចប់ការថត MV ក្នុងបទចម្រៀង «ភ្លេងការ» របស់លោក សាន ផានិត ផងដែរ»

និយាយដល់ចំណុចនេះ ពិធីការបានសាកសួរបន្តថា «ចុះបើមានផលិតករ ឬខាងក្រុមហ៊ុនណាមួយ ថតទាក់ទងឱ្យ លោក ជា ភារុណ ថតរូបសិចស៊ី ផ្សាយផលិតផលផ្សេង តើលោកគិតយ៉ាងម៉េចដែរ?»។ លោក ជា ភារុណ ដែលត្រូវបានទស្សនិកជន ដាក់រហស្សនាមថា តារាពូកែញ៉ែ ហាក់នៅស្ងៀមមួយភ្លែត រួចក៏ថ្លែងប្រាប់ ទាំងទឹកមុខញញឹមថា «ទាក់ទងនឹងរូបភាពសិចស៊ី ខ្ញុំមិនហ៊ានថតទេបង ព្រោះមានអារម្មណ៍ថាខ្មាស់ ណាមួយមិនមានសាច់ដុំធំៗ ដូចតួប្រុសដទៃផង»

ជាការកត់សម្គាល់ តារាប្រុសលោក ជា ភារុណ ទោះបីជាទស្សនិជនភាពច្រើន មិនសូវបានឃើញវត្តមានក្នុងរឿងភាគខ្មែរធំៗក្តី តែបច្ចុប្បន្នលោក ហាក់មានភាពមមញឹកខ្លាំង ក្នុងអាជីពជាតារាម៉ូដែល ព្រោះក្រៅពីសម្តែង លោកក៏មានទេពកោសល្យដើរម៉ូតផងដែរ។ យ៉ាងណាមិញ ដើម្បីជ្រាបកាន់តែច្បាស់ ថាលោក ជា ភារុណ បាននិយាយអ្វីខ្លះនោះ សូមទស្សនាវីដេអូខាងក្រោម៖