(ភ្នំពេញ)៖ ស្នាដៃចម្រៀងពីរោះៗជាច្រើនបទ ត្រូវបានអ្នកគាំទ្រ​លើកយកមកច្រៀង និងចែករំលែកពាសពេញបណ្តាញសង្គម ក្រោយតារាចម្រៀងស្រី ខេមរៈ ស្រីពៅ បានលាចាកលោកនេះ ទៅកាន់លោកខាងមុន ដោយសារជំងី។ ថ្វីបើមានចម្រៀងបែបមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍ច្រើនក៏ដោយ ក្នុងនោះ​មានចម្រៀងមួយបទ បែបកម្សត់ ដែលធ្វើឲ្យទស្សនិកជននឹករឭកដល់រូបនាង និងស្តាយស្រណោះគ្រប់គ្នា ពេលឮសំនៀងនាង តាមរយៈចម្រៀងចុងក្រោយ ដែលមានចំណងជើងថា «សង្ឃឹមពេលគ្មានអូន បងត្រូវចេះថែខ្លួនឯង»។

បទ «សង្ឃឹមពេលគ្មានអូន បងត្រូវថែខ្លួន​ឯង» ត្រូវបានគេដឹងថា គឺជាស្នាដៃចម្រៀងចុងក្រោយបង្អស់របស់ ខេមរៈ ស្រីពៅ ដែលនាងបានបកស្រាយមុនពេលធ្លាក់ខ្លួនឈឺ រយៈពេល៤ឆ្នាំ រហូតដល់ស្លាប់បាត់បង់ជីវិត។ ក្នុងបទនេះ គឺពិតជាធ្វើឲ្យអ្នកស្ដាប់នឹកឃើញរូបនាងគ្រប់គ្នា ជាពិសេសប្រៀបបាននឹងអនុស្សាវរីយ៍ ក៏ដូចជាស្នាដៃចុងក្រោយមួយ ដែលនាងបានបន្សល់ទុក ជូនដល់ប្រិយមិត្តអ្នកស្ដាប់ និងអ្នកគាំទ្រ។

ជាមួយគ្នានេះ​សូមប្រិយមិត្ត ស្តាប់ស្នាដៃចុងក្រោយរបស់ ខេមរៈ ស្រីពៅ ដូចតទៅ៖