(ឌូបៃ)៖ ក្រុមការពារតំណែងជើងឯក អូស្ត្រាលី និងរងជើងឯកកូរ៉េខាងត្បូង សុទ្ធតែជ្រុះចេញពីពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ដូចគ្នា បន្ទាប់ពីចាញ់ម្ចាស់ផ្ទះអារ៉ាប់រួម និងកាតា ត្រឹមវគ្គ ៨ក្រុមចុងក្រោយនាយប់មិញនេះ នៅប្រទេសអារ៉ាប់រួម។

អូស្រ្តាលី បានហាលអាវក្រោយគេ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះអារ៉ាប់រួម ០-១ ក្នុងវគ្គទី២ នារាត្រីថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីលេងស្មើគ្នាក្នុងវគ្គទី១ ក្នុងលទ្ធផល ០-០ បន្ទាប់ពីក្រុមខ្លាំងមួយនេះបានលើកពានប្រចាំទ្វីបនេះកាលពី ៤ឆ្នាំមុននៅទឹកដីរបស់ខ្លួន ដោយបានយកឈ្នះកូរ៉េខាងត្បូង ២-១ ក្នុងនាទីបន្ថែម។

ដូចគ្នានោះដែរ ក្រុមខ្លាំងកូរ៉េខាងត្បូងដែលមានកីឡាករពាក់លេខ៧ Son Heung-min មកពីក្លឹបថ្មីអង់គ្លេស Tottenham Hotspur បានរបូត ១គ្រាប់នៅនាទីទី៧៩ ក្រោមថ្វីជើងបស់ក្រុមម្ចាស់ផ្ទះ FIFA World Cup 2022 កាតា បន្ទាប់ពីពួកគេបានលេងក្នុងទម្រង់បិទចាប់តាំងពីដើមតង់ និងរកបានគ្រាប់ស្មើត្រឹម ១បន្ទាប់តែបាល់ Off-side។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ខាងមុខរវាងក្រុមសាម៉ូរៃជប៉ុន ប៉ះអ៊ីរ៉ង់ ខណៈម្ចាស់ផ្ទះអារ៉ាប់រួម (UAE) ជួបក្រុមកាតា៕