(កូរ៉េ)៖ នៅថ្ងៃនេះ SM Entertainment បានចេញមុខបកស្រាយពីការបែកបាក់ស្នេហ៍រវាង Kai និង Jennie បន្ទាប់ពីដំណឹងនេះត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។ SM Entertainment បញ្ជាក់ថា Kai និង Jennie បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេហើយ ប៉ុន្តែពុំមានការបកស្រាយច្បាស់លាស់ណាមួយពីតំណាងក្រុមហ៊ុនឡើយ ដោយគ្រាន់តែអះអាងថា រឿងនេះជាការពិត។

គួរបញ្ជាក់ថា Jennie តារាចម្រៀងស្រីក្រុម Blackpink និងបុរសសង្ហាក្រុម EXO Kai ទើបនឹងបែកធ្លាយការណាត់ជួបរបស់ពួកគេ កាលពីដើមខែមករា ឆ្នាំ២០១៩ បន្ទាប់ពីរូបភាពរបស់ពួកគេបានជួបគ្នានៅឧទ្យានមួយនាទីក្រុងសេអ៊ូល ប៉ុន្តែនៅពេលនោះ SM Entertainment បានប្រកាសថា Kai និង Jennie គ្រាន់តែចាប់អារម្មណ៍ចំពោះគ្នា ហើយពួកគេក៏មានភាពស្និទ្ធស្នាលដែរ។

YG Entertainment មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយនៅឡើយទេ ចំពោះបញ្ហាដ៏រសើបនេះ៕