(ភ្នំពេញ)៖ ពាក្យចាស់តែងពោលថា «ទូកទៅ​កំពង់នៅ» ដែលបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលមនុស្សណាម្នាក់ បានសាងស្នាដៃ​ល្អៗជាច្រើន ទុកនៅក្នុង សង្គមជាតិរួចមកហើយនោះ ទោះបីជាបុគ្គលរូបនោះ បានចាកឆ្ងាយទៅហើយក្ដី ប៉ុន្តែកេរ្តិ៍ឈ្មោះ និងសមិទ្ធផល គឺនៅតែដិតដាម ជាប់ជាមួយនឹងអ្នកជំនាន់ក្រោយ​ជារៀងរហូត ។ យ៉ាងណាមិញ តារាចម្រៀង ខេមរៈ ស្រីពៅ ថ្វីត្បិតតែនាងបានលាចាកលោកនេះ គួរឲ្យសោកស្ដាយ​ទៅហើយក្ដី ប៉ុន្តែបទចម្រៀងរបស់នាងជាច្រើនបទ នៅតែដក់ជាប់ក្នុងអារម្មណ៍ របស់ប្រិយមិត្តអ្នកស្ដាប់ជាពិសេសអ្នកគាំទ្រ របស់នាងដដែល​។

នៅថ្ងៃនេះ គេហទំព័រ Khmer Talikng​​ និង Fresh News សូមលើកយក នូវបទចម្រៀងពីរោះៗរបស់នាងមួយចំនួន មកចែកជូនប្រិយមិត្តអ្នកស្ដាប់ ដើម្បីរំឭកនូវអនុស្សាវរីយ៍ ក៏ដូចជា​ស្នាដៃ ជាច្រើនដែលនាងបានបន្សល់ទុក ជូនដល់ប្រិយមិត្ត​អ្នកស្ដាប់ និងអ្នកគាំទ្រ។ ជាមួយគ្នានេះ ក៏សូមឧទ្ទិសដល់​វិញ្ញាណក្ខន្ធ​របស់នាង ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ​។

បទចម្រៀងដែលត្រូវ លើកយកមកជូនប្រិយមិត្ត សណ្ដាប់នៅពេលនេះ មានដូចជា «នៅក្បែរគេបងបានសុខអត់», «ឃើញអូនខ្លះផង», «ក្រមុំស្រុកស្រែ» និងបទ«លើសពីហ្វេនបានអត់?»​ និងបទច្រៀងមួយចំនួនទៀត៕