(ភ្នំពេញ)៖ តារាសម្តែង និងតារាម៉ូដែលប្រុស រូបសង្ហា ដែលទស្សនិកជនដាក់រហស្សសនាមថា តារាពូកែញ៉ែ គឺលោក ជា ភារុណ ខណៈកំពុងមានទីផ្សារសិល្បៈហើយនោះ បច្ចុប្បន្នតារាប្រុសរូបនេះ ក៏មានទស្សនិកជនិយមគាំទ្រមិនតិចនាក់នោះទេ តាមរយៈស្នាដៃសម្តែងរឿងឱ្យស្ថានីយទូរទស្សន៍នានា។ អ្វីដែលពិសេស លោកក៏ត្រូវបានគេដឹងបាន គ្រងដំណែងជាតួឯក នៃខ្សែភាពយន្តមួយ របស់ប៉ុស្តិ៍លេខ៥ ផងដែរ។ យ៉ាងណាមិញ ងាកមកជីវិតឯកជន ទស្សនិកជនកំពុងតែមានមន្ទិលគ្រប់គ្នា ថាតារារូបនេះកំពុងមានវិបត្តិស្នេហា ឬយ៉ាងណា បានជាតែងតែបង្ហោះសារ Sad ក្នុងហ្វេសប៊ុកស្ទើររាល់ថ្ងៃ?

ជាការពិត លោក ជា ភារុណ ត្រូវបានគេដឹងថា លោកគឺជាតារាម៉ូដែលប្រុសមួយរូប វិវត្តន៍ខ្លួនយ៉ាងឆាប់រហ័យ ទៅសម្តែងភាពយន្តជាមួយនឹងតារារាមច្បងដទៃ ជាមួយនឹងទេពកោសល្យសិល្បៈ យ៉ាងប៉ិនប្រសព្វពីកំណើត។ មិនតែប៉ុណ្ណោះ តាមរយៈការចូលរួមក្នុងកម្មវិធី សិល្បៈនានា លោកក៏អាចទាក់ទាញប្រជាប្រិយភាពពីទស្សនិកជន មិនតិចនោះទេ រហូតមានអ្នកខ្លះចាំតែតាមដាន សកម្មភាពរបស់លោកក៏មាន ខណៈខ្លះទៀត ចង់ដឹងថា តើដំណើរជីវិតរបស់ លោក ជា ភារុណ មានឧបសគ្គអ្វីខ្លះទៅ ទំរាំបានក្លាយជាតារាមកទល់នឹងសព្វថ្ងៃនេះ?

យ៉ាងណាមិញ រាល់ចម្ងល់ទាំងនេះ ដើម្បីឱ្យទស្សនិកជនជ្រាប់កាន់តែច្បាស់ លោក នឹងចូលមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដែលនឹងធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕