(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធ Gonzalo Higuain ត្រូវបានក្លឹបតោខៀវ Chelsea ចុះកិច្ចសន្យាខ្ចីជើងពីក្លឹប Juventus រហូតដល់ចប់រដូវកាលនេះ ដែលបច្ចុប្បន្នលេងឲ្យក្លឹប AC Milan ក្នុងលក្ខណខ្ចីជើងដូចគ្នា តែពេលនេះស្ថិតក្នុងលក្ខខណ្ឌចរចាទិញផ្ដាច់ប្រមាណ ៤៧លានដុល្លារ។

ក្នុងការនាំយកកីឡាករអាហ្សង់ទីន មកកាន់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League តោខៀវ Chelsea ក៏បានបន្ថែមលក្ខខណ្ឌពង្រីកការខ្ចីជើងកីឡាករវ័យ ៣១ឆ្នាំដល់ឆ្នាំ២០២០ ផងដែរ ប្រសិនបើ Juventus ព្រមលក់។

បន្ទាប់ពីបានចាកចេញពីក្លឹបមានដើមកំណើត River Plate នាឆ្នាំ២០០៧ មកកាន់ក្លឹប Real Madrid មុនផ្លាស់ទៅ Napoli ក្នុងឆ្នាំ២០១៣ និងទទួលបានតម្លៃបំបែកកំណត់ត្រាផ្ទេរចូលទៅកាន់ក្លឹប Juventus ប្រមាណ ១០២លានដុល្លារកាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ផងថា មកទល់បច្ចុប្បន្ន Higuain បានកំពុងជាប់ឈ្មោះក្នុងលក្ខខណ្ឌខ្ចីជើងឲ្យក្លឹប Chelsea ដែលកំពុងមានបញ្ហាតំបន់ប្រយុទ្ធ ក្រោមការដឹកនាំដោយលោក Maurizio Sarri ដែលជាអតីតគ្រូនឹងសិស្សកាលនៅក្លឹប Napoli។ យ៉ាងណាមិញក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ កីឡាករវ័យ ៣១ឆ្នាំ រូបននេះរកគ្រាប់បាល់បាន ២២៤គ្រាប់ក្នុងលីគតំបន់អ៊ឺរ៉ុប៕