(កូរ៉េ)៖ បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមថា Brad Pitt និង Charlize Theron កំពុងមានទំនាក់ទំនងស្នេហ៍ធ្វើឲ្យ Angelina Jolie មិនមានអារម្មណ៍ឡើយ ទោះបីជានាងនិងអតីតស្វាមីបានលែងលះទៅហើយក្តី។

ប្រភពមួយបង្ហើបឲ្យដឹងថា Angelina មិនសប្បាយចិត្តទេ នៅពេលដែលដឹងរឿងនេះ ព្រោះនាងនិង Charlize ធ្លាប់ជាគូប្រកួតប្រជែងកាលពីមុន ហើយតារាស្រីរូបនេះសង្ឃឹមថា វាមិនមែនជាការពិត។

ទោះជាយ៉ាងណា Angelina ទំនងជាអាចដកដង្ហើមបានស្រួល ពីព្រោះប្រភពដែលស្និទ្ធនឹង Brad Pitt បញ្ជាក់ថា វាគ្រាន់តែជាពាក្យចចាមអារ៉ាម Brad Pitt និង Charlize មិនបានណាត់ជួបគ្នាទេ ហើយពួកគេគ្រាន់តែជាអ្នកស្គាល់គ្នាប៉ុណ្ណោះ។ គួរបញ្ជាក់ថា តារាសម្តែងទាំងពីរបានជួបគ្នារយៈពេល ៦ខែមកហើយ នៅពេលដែលពួកគេថតផ្សាយពាណិជ្ជកម្មនាឡិកាម៉ាកល្បី Breitling ជាមួយ Adam Driver ហើយពាក្យចចាមអារ៉ាមនេះបានលេចឮឡើង បន្ទាប់ពី The Sun បានចុះផ្សាយពីទំនាក់ទំនងពិសេសរវាង Pitt និង Charlize នៅពេលដែលអ្នកទាំងពីរបានចូលរួមក្នុងពិធីជប់លៀងមួយនៅឯ Chateau Marmont កាលពីថ្ងៃទី១២ ខែមករា។

យើងសង្ឃឹមថានឹងមានការឆ្លើយតបពីតំណាងរបស់ Angelina ជុំវិញបញ្ហាដ៏រសើបនេះ៕