(ម៉ាឌ្រីដ)៖ តាមប្រភពពីសារព័ត៌មាន The​ Sun បានឲ្យដឹងថាក្លឹបអេស្ប៉ាញ Real Madrid បាននឹងកំពុងប្រជែងជាមួយក្លឹបអង់គ្លេស Manchester City ក្នុងការដណ្តើមកីឡាករខ្សែប្រយុទ្ធ Paulo Dybala របស់ក្លឹបអ៊ីតាលី Juventus ដែលជុំវិញការផ្ទេនេះស្ថិតក្នុងតម្លៃប៉ានស្មានប្រមាណ ៩០លានផោនស្មើនិង ១៦៣លានដុល្លារ។

កីឡាករវ័យ ២៥ឆ្នាំសញ្ជាតិអាហ្សង់ទីន រូបនេះចាប់តាំងពីបានផ្លាស់មកពីក្លឹប Palerno នាឆ្នាំ ២០១៥ បច្ចុប្បន្ន Dybala បានបង្ហាញខ្លួន ១១៥ប្រកួតស៊ុតបាន ៥៤ គ្រាប់ហើយក្នុងក្របខណ្ឌ Serie A 2018-2019 ជាមួយក្លឹបសេះបង្កង់។

សម្រាប់ក្រុមអធិរាជស Madrid បន្ទាបពីបានលក់តារាជើងស៊ុត Cristian Ronaldo ទៅកាន់ទឹកដី Torin មកក្លឹននេះក៏កំពុងតែសម្លឹងលើការពង្រឹងប្រព័ន្ធលេងសារជាថ្មី តាមរយៈការទិញចូលកីឡាករណាមួយ ជាពិសេសគឺតំបន់ប្រយុទ្ធ ក្រោមការដឺកនាំរបស់គ្រូបង្វឹក Santiago Solari ប៉ុន្តែ Dybala ក៏ជារ៉ាដារបស់លោក Pep Guardiola ក៏ចង់បានរូបគេខ្លាំងដូចគ្នា តាំងពីលោកនៅដឹកនាំ Bayern Munich មកម្ល៉េះ៕