(សុខភាព)៖ ប៉េងប៉ោះគឺជាបន្លែដែលមិនត្រឹមតែល្អចំពោះសុខភាពអ្នកនោះទេ វាថែមទាំងអាចជួយធ្វើឲ្យអ្នកស្អាតទៀតផង។ ដូចនេះ​តើវាអាចជួយសម្ជស្សអ្នកត្រង់កន្លែងណាខ្លះទៅ?

• ទប់ទល់នឹងស្បែកជ្រួញ
នៅក្នុងប៉េងប៉ោះនេះមានសារធាតុដែលអាចជួយការពារស្បែកអ្នកមិនឲ្យខូចឡើយ ដូចនេះវាមិនងាយធ្វើឲ្យជ្រួញឡើយ ព្រោះវាអាចជួយការពារស្បែកអ្នកបានល្អ។

• បំបាត់ស្នាមអ៊ុចខ្មៅ
ប្រសិនជាមុខអ្នកមានស្នាមអ៊ុចខ្មៅ អ្នកអាចញ៉ាំទឹកប៉េងប៉ោះមួយថ្ងៃចំនួនមួយកែវបាន នោះវានឹងជួយធ្វើឲ្យវាមានស្នាមមិនសូវខ្មៅដូចមុនឡើយ។

• ធ្វើឲ្យអ្នកមានស្បែកស
នៅក្នុងប៉េងប៉ោះនេះមានសារធាតុជាច្រើនដែលអាចជួយធ្វើឲ្យស្បែកអ្នកស និងម៉ត់រលោង។

• ព្យាបាលជំងឺស្បែក
នៅពេលដែលស្បែកអ្នកមានបញ្ហា អ្នកអាចយកប៉េងប៉ោះដោយចិតសំបក និងយកគ្រាប់ចេញ បន្ទាប់មកកិនវាឲ្យម៉ត់ ហើយលាបលើកន្លែងដែលស្បែកអ្នកមានបញ្ហា ចំនួន២ទៅ៣ថ្ងៃ វានឹងអាចជួយសម្លាប់មេរោគបាន៕