(ភ្នំពេញ)៖ គ្រូបង្វឹកក្រុមលេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ វិសាខា បានអះអាងទទួលស្គាល់ពីផលវិបាក ស្វែងរកកីឡាករខ្សែប្រយុទ្ធក្នុងស្រុកមានភាពស៊ីចង្វាក់គ្នាល្អ បើប្រៀបធៀបទៅនឹងកីឡាករកូរ៉េខាងជើង ដែលធ្លាប់លេងនៅរដូវកាលកន្លងទៅ។

លោក ហុក សុជីវ័ន គ្រូបង្គោលក្លឹបវិសាខាបានបង្ហើបថា តំបន់ប្រយុទ្ធដែលបច្ចុប្បន្នគ្រប់គ្រងដោយកូនក្រុមខ្មែរនៅឡើយ មិនទាន់មានភាពរលូននោះទេ។

អ្វីដែលសំខាន់ផងនោះ វិសាខា បានបញ្ចប់យុទ្ធនាការ Pre-Season នៅប្រទេសថៃ ដោយទទួលបានលទ្ធផលឈ្នះ៤ និងស្មើ២។ លោកថា ទាំងកីឡាករថ្មី និងកីឡាករចាស់ បានព្យាយាមហ្វឹកហាត់យ៉ាងស្ងប់ស្ងាត់ល្អ ថែរក្សាអារម្មណ៍នឹងនរ ជាពិសេសពីរឿងរ៉ាវដែលបានកើតឡើងកន្លងទៅ។

គួរដឹងដែរថា យើងនៅស្ទើរបន្តិចនោះ គឺការប្រយុទ្ធនៅមិនទាន់ស៊ីចង្វាក់គ្នា ១០០ភាគរយនៅឡើយ ហើយកីឡាករខ្មែរយើង​ពិបាករកអ្នកលេងប្រយុទ្ធមួយ ដែលយល់ចិត្តគ្នា បើប្រៀបធៀបជាមួយកីឡាករកូរ៉េខាងជើងដែលគេស៊ីចង្វាក់គ្នាល្អ។ ប៉ុន្តែយើងក៏ឃើញពីភាពរីកចម្រើនកាន់តែច្រើន ហើយយើងក៏ព្យាយាមធ្វើឲ្យពួកគាត់កាន់តែល្អ ដើម្បីត្រៀមក្របខណ្ឌកំពូល និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១៩៕