(សុខភាព)៖ ជាតិប៉ូតាស្យូមដើរតួនាទីសំខាន់ណាស់ក្នុងរាងកាយមនុស្សយើង។ វាជួយសម្រួលដល់ជាតិទឹកក្នុងខ្លួន ការកន្ត្រាក់របស់សាច់ដុំ និងតុល្យភាពជាតិរ៉ែ។ ជាមួយគ្នានេះដែរ ប៉ូតាស្យូមក៏មានឥទ្ធិពលជាមួយជាតិសូដ្យូមដែលអ្នកទទួលទានដែរ។ អ្នកអាចអាចរកបាន​ជាតិប៉ូតាស្យូមបានយ៉ាងងាយពីក្នុងអាហារជាច្រើនដូចជា ផ្លែប័រ ផ្លែចេក និងសណ្តែកសជាដើម។ យ៉ាងណាមិញ បើសិនជាអ្នកធ្លាប់មានអាការៈ ឬរោគសញ្ញាដូចខាងក្រោមនេះមែន មានន័យថា ក្នុងខ្លួនកំពុងតែមិនមានជាតិសូដ្យូមគ្រប់គ្រាន់ទេ ដូច្នេះគួរតែទៅ​ពិគ្រោះជាមួយគ្រូពេទ្យដើម្បីពីនិត្យហើយ។

• ទល់លាមក
កាលណាជាតិប៉ូតាស្យូមមានទាប វាអាចបន្ថយមុខងាររបស់រាងកាយ ហើយប្រព័ន្ធរំលាយអាហារក៏អញ្ចឹងដែរ។ ដូច្នេះអ្នក នឹងងាយមានអាការៈទល់លាមកណាស់។

• អស់កម្លាំងពីខ្លួនតែម្តង
ការអស់កម្លាំងបែបនេះមិនមែនដោយសារតែការធ្វើការងារអ្វីមួយធ្ងន់ហើយហត់នោះទេ។ អារម្មណ៍ នៃការអស់កម្លាំងនេះគឺមិនអាចពន្យល់បានតែម្តង។

• លើសសម្ពាធឈាម
ជាតិប៉ូតាស្យូមអាចបន្ថយឥទ្ធិពលរបស់ជាតិសូដ្យូមបាន។ ដូច្នេះវាគឺជារឿងសំខាន់ណាស់ដែលត្រូវការទទួលទានវា ឲ្យបានគ្រប់គ្រាន់ដើម្បីរក្សាសម្ពាធឈាមឲ្យនៅធម្មតា។

• ហើមពោះគ្រប់ពេល
នៅពេលអ្នកមានចំនួនប៉ូតាស្យូមទាបក្នុងខ្លួន រាងកាយកាន់តែពិបាកក្នុងការសម្របសម្រួលដល់ជាតិសូដ្យូម ហើយក៏ជំរុញឲ្យកើតជាភាពហើមពោះបានដែរ។

• ញ័រដើមទ្រូង
ការកង្វះជាតិសូដ្យូមក៏ប៉ះពាល់ដល់សុខភាពបេះដូងដែរ ព្រោះវាត្រូវបានគេស្គាល់ថាជាដើមហេតុនាំឲ្យញ័រដើមទ្រូង និងបេះដូងលោត ខុសចង្វាក់ដោយមិនមានហេតុផលអ្វីឡើយ។

• មានអារម្មណ៍ថាឈឺឈៀបៗ និងស្ពឹកដៃជើង
ប៉ូតាស្យូមជួយថែរក្សាសុខភាពប្រព័ន្ធសរសៃប្រសាទ។ បើសិនជាគ្មានប៉ូតាស្យូមទេ អ្នកប្រហែលជាមានបញ្ហាដូចគេយកម្ជុលចាក់ស្បែកអញ្ចឹង៕