(ភ្នំពេញ)៖ គូស្វាមីភរិយាថ្មីថ្មោង ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន គឺ លោក នី រតនា និងភរិយា បន្ទាប់ពីរៀបការតាមប្រពៃណី មានការចូលរួម ពីសំណាក់ញាតិមិត្តទាំងសង់ខាង និងអ្នកសិល្បៈយ៉ាងច្រើនកុះករហើយនោះ ពេលនេះអ្នកទាំងពីរបានដឹកដៃគ្នាយ៉ាងត្រសង ទៅសាងភាពផ្អែមល្ហែម នៅកោះដ៏ល្បីមួយ លើពិភពលោក គឺកោះម៉ាល់ឌីវ។

តាមរយៈរូបភាពស្និតស្នាលជាច្រើនសន្លឹក ដែលបានផ្តិតលើកោះម៉ាល់ឌីវ មានទិដ្ឋភាពស្អាត និងទាក់ទាញនោះ បានធ្វើឱ្យ តារាចម្រៀងប្រុស នី រតនា និងភរិយា មានក្តីសុខ សុភមង្គល ប្រកបដោយភាពសប្បាយរីករាយក្រៃលែងយ៉ាងខ្លាំង ក្នុងឪកាសទៅ ក្រេបទឹកឃ្មុំពេលនេះ ខណៈលើកោះ ម៉ាល់ឌីវ ត្រូវបានគេដឹងថា មិនត្រឹមតែជាកន្លែងទេសចរណ៍ដ៏ល្បី របស់ពិភពលោកនោះតែ ថែមទាំងជាកន្លែងដ៏សាកសម និងរ៉ូមែនទិក សម្រាប់គូស្វាមីភរិយាថ្មីថ្មោង ទៅក្រេបទឹកឃ្មុំទៀតផង។ ព្រោះទីនោះមានសមុទ្រស្អាត ខៀវស្រងាត់ លាតសន្ធឹងដាច់កន្ទុយភ្នែក អមដោយផ្ទះនៅលើទឹក និងមានបរិយាកាសបរិសុទ្ធផងនោះ។

យ៉ាងណាមិញ ចង់ដឹងថា នី រតនា និងភរិយា ផ្អែមល្ហែមយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖