(អាមេរិក)៖ Brad Pitt និង Charlize Theron ត្រូវបានគេរាយការណ៍ថា អ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហា បន្ទាប់ពីត្រូវបានណែនាំដោយ Sean Penn អតីតគូដណ្តឹង Charlize កាលពីអំឡុងពេលដែលពួកគេបានជួបគ្នានៅថ្ងៃឈប់សម្រាក។

តារាប្រុសវ័យ៥៥ឆ្នាំរូបនេះនិងតារាស្រីវ័យ៤៣ឆ្នាំ Charlize Theron បានជួបគ្នាប្រហែលជាជិតមួយខែមកហើយ។

ទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែមានភាពស្និទ្ធស្នាល បន្ទាប់ពីពួកគេបានជួបគ្នានៅរោងមហោស្រពភាពយន្តមួយកាលពីថ្ងៃទី១២ ខែមករា។

ទំនាក់ទំនងស្នេហាក្រៅឆាករវាង Brad Pitt និង Charlize បានលេចឮឡើង បន្ទាប់ពីឪពុករបស់កូន ៦នាក់នេះ បានឆ្លងកាត់ដំណើរការលែងលះដ៏ស្មុគស្មាញជាមួយ Angelina អស់រយៈពេលពីរឆ្នាំមកហើយ។

ចុងក្រោយអតីតគូស្វាមីភរិយាថ្មីនេះក៏បានចុះកិច្ចព្រមព្រៀងថែរក្សាកូនទាំង ៦នាក់ គឺ Maddox អាយុ១៧ឆ្នាំ Pax អាយុ១៥ឆ្នាំ Zahara អាយុ១៤ឆ្នាំ Shiloh អាយុ១២ឆ្នាំព្រមទាំងកូនភ្លោះអាយុ១០ឆ្នាំគឺ Vivienne និង Knox តាមការសម្រេច របស់ចៅក្រមកាលពីខែវិច្ឆិកា ឆ្នាំមុន។

ទោះជាយ៉ាងណា ក្រោយពីមានការចោទសួរចំពោះទំនាក់ទំនងស្នេហ៍មួយនេះ តំណាងរបស់ Brad Pitt និង Charlize មិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ៕