(កាតាឡង់)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Kevin-Prince Boateng បានផ្ទេរមកលេងនៅទឹកដីអេស្ប៉ាញនៃក្លឹប FC Barcelona ដោយបានចុះកិច្ចសន្យាខ្ចីជើងពីក្លឹប Sassuolo របស់អ៊ីតាលីរហូតដល់ចប់រដូវកាល La Liga ឆ្នាំ២០១៨-២០១៩ គ្រាដែលជម្រើសក្នុងការទិញផ្ដាច់កីឡាករវ័យ៣១ឆ្នាំពី Sassuolo នៃក្របខណ្ឌ Serie A ក្នុងតម្លៃប្រមាណ ៩លានដុល្លារ។

កីឡាករកូនកាត់អាល្លឺម៉ង-ហ្គាណារូបនេះ មានវ័យ ៣១ឆ្នាំ គឺជាជម្រើសមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដើម្បីមកជួយបង្កើនជម្រើសផ្នែកតំបន់ប្រយុទ្ធរបស់ក្លឹបយក្សនៅតំបន់កាតាឡង់ ខណៈរូបគេក៏ធ្លាប់លេងឲ្យក្លឹប Las Palmas ក្នុងក្របខណ្ឌ La Liga នារដូវកាលឆ្នាំ២០១៦-២០១៧ ដោយរកបាន ១០គ្រាប់ ក្នុង ២៨ប្រកួតផងដែរ។

Boateng ធ្លាប់បានចូលរួមជាមួយក្លឹប Hertha Berlin របស់អាល្លឺម៉ង់ និង Tottenham Hotspur របស់អង់គ្លេសក្នុងឆ្នាំ២០០៩ ប៉ុន្តែត្រូវបានខ្ចីជើងទៅកាន់ក្លឹប Borussia Dortmund ក្នុងឆ្នាំដដែល ហើយបានផ្ទេរទៅលេងដល់ក្រុម Portsmouth ក្នុងឆ្នំាំ២០១០។ កីឡាករជម្រើសជាតិហ្គាណា កើតនៅអាល្លឺម៉ង់រូបនេះធ្លាប់លេងនៅក្លឹបជាច្រើនទៀតក្នុងអាជីពដូចជា AC Milan, Schalke, Las Palmas និង Frankfurt ជាដើម៕