(មេនឆេស្ទើ)៖ ក្លឹបជើងឯកអ៊ីតាលី Juventus បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបអង់គ្លេស បិសាចក្រហម Manchester United ក្នុងការផ្ទេរកីឡាករខ្សែការពារ Matte Damain រហូតដល់ចប់រដូវកាលឆ្នាំ២០១៨-២០១៩នេះ ក្នុងតម្លៃពលកម្ម ៤លានដុល្លារ។

តាមរយៈប្រភពព័ត៌មានច្បាស់ការពី Gazzetta dello Sport បានឲ្យដឹងថា ខ្សែការពារ Darmian បានសម្រេចផ្ទេទៅកាន់ទឹកដីកំណើតរបស់គេ ក្រោយបញ្ចប់កិច្ចសន្យាព្រមព្រៀងក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបបិសាចក្រហមទៅកាន់សេះបង្កង់។

កីឡាករវ័យ ២៩ឆ្នាំ Darmain ដែលសឹងតែគ្មានឱកាសបានលេងនារដូវកាលថ្មីនេះនៅ Premier League ទើបតែបង្ហាញខ្លួនបាន ៦ប្រកួតប៉ុណ្ណោះក្នុងក្លឹប Man Utd ជាកត្តាដែលរូបគេត្រូវស្វែងរកទ្រនំថ្មីបែបនេះ។

សូមរំលឹកផងថា Darmain បានផ្លាស់ចេញពីក្លឹប Torino លេងនៅ Serie A នៃប្រទេសអ៊ីតាលី កាលឆ្នាំ២០១៥ ដោយជិតផុតកិច្ចសន្យាជាមួយក្លឹប Man Utd ក្នុងរយៈពេល ១៨ខែខាងមុខ ស្របពេលសារព័ត៌មាន Calciomercato បានចុះផ្សាយថា ក្លឹបជើងឯកអ៊ីតាលី កំពុងតែចង់ធ្វើលិខិតផ្តាច់កិច្ចសន្យាក្នុងតម្លៃ ១២លានដុល្លារផងដែរ៕