(ភ្នំពេញ)៖ អតីតតារាចម្រៀងរ៉េប ល្បីឈ្មោះ លោកងួន ចាន់ដេវីត ហៅ G-Devith ក្រោយពីបានដើរចេញ ពីក្នុងផលិកម្មហង្សមាស ដោយធ្វើជាតារាចម្រៀងឯករាជ្យ អស់រយៈពេលជាច្រើនខែកន្លងមក ថ្មីៗនេះ លោកបានបញ្ចេញបទចម្រៀងថ្មីដែរទើបង្ហាយលើប្រព័ន្ធFB។

ដោយឡែក ចំពោះចំណងជើង នៃចម្រៀងមួយបទនេះវិញ គឺកាន់តែប្លែក ហើយក៏កំពុងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ព្រោះថាចំណងជើងបទនេះ មានតែលេខ «៤៣» ប៉ុណ្ណោះ ដូច្នោះហើយទើបមានមហាជន ខ្លះក៏បានសួរនាំ និងចង់ដឹងថាតើបទថ្មីនេះនឹងមានការគាំទ្រដូចបទចម្រៀងមុនៗដែរឬយ៉ាងណានោះ។

ជាការពិត ទោះបីជា លោក G-Devith ទើបតែបញ្ចេញចម្រៀងថ្មី ក្រោយពីដើរចេញពីផលិតកម្ម ក៏ពិតមែន តែក៏គេនៅតែសង្កេតឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាយុវយ័ជាច្រើន ដេរនិយមបទសម័យថ្មី។ហើយនឹងរងចាំមើល full MV បទថ្មីនេះ៕