(សុខភាព)៖ ការឈឺនៅកែងជើងអាចធ្វើឲ្យសកម្មភាពប្រចាំថ្ងៃ កាន់តែមានភាពពិបាក និងឈឺចាប់ខ្លាំង។ យ៉ាងណាមិញ យើងសូមណែនាំ​គន្លឹះបង្ការមួយចំនួនដូចខាងក្រោម៖

• ចូរប្រាកដថា ស្បែកជើងអ្នកពាក់ត្រូវជើងល្អ។ ចូរជ្រើសរើសស្បែកជើងដែលទន់ ដែលអាចស្រួលក្នុងការទ្រទ្រង់កែងជើងល្អ

• ចូរចោលស្បែកជើងដែលនោះចោល លើករណីមានការរហែកកែងស្បែកជើងនោះខ្លាំង

• ចូរពាក់ស្បែកជើងដែលត្រូវបានបង្កើតឡើងសម្រាប់សកម្មភាពរបស់អ្នកផ្ទាល់

• មុនពេលហាត់ប្រាណ ចូរធ្វើការពុតពែនខ្លួន និងកម្តៅសាច់ដុំសិន

• ចូរសម្រាកឲ្យបានច្រើន និងញ៉ាំអាហារមានជីវជាតិ ព្រមទាំងសម្រកទម្ងន់ខ្លះបើសិនជាធាត់៕