(កូរ៉េ)៖ Taeyeon សមាជិកក្រុមតារាចម្រៀងស្រី Girls' Generation បានត្រឡប់មកស្វាគមន៍អ្នកគាំទ្រជាថ្មីម្តងទៀតនៅលើ YouTube ដែលធ្វើ​ឲ្យគ្រប់គ្នារំភើបចិត្តជាខ្លាំង។

កាលពីថ្ងៃទី១៨ ខែមករា Taeyeon បានប្តូរឈ្មោះប៉ុស្តិ៍ YouTube របស់នាងទៅ Taengoo TV ហើយបានដាក់បញ្ចូលវីដេអូថ្មីជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល ៥ឆ្នាំមកហើយ។ វីដេអូនោះបានបង្ហាញពីការធ្វើដំណើររបស់ Taeyeon ទៅកាន់ទីក្រុងឡុងដ៏ Bern, Grindelwald និង Milano។

ក្រុមអ្នកគាំទ្របានសម្តែងការស្វាគមន៍ចំពោះការត្រឡប់មកវិញ របស់តារាស្រីរូបនេះនៅលើ YouTube ដែលពួកគេធ្លាប់គិតថា នាងប្រហែលជាស្ងប់ស្ងាត់ទៅហើយ។

អ្នកគាំទ្រខ្លះបានសរសេរទៅកាន់ Taeyeon ថា «សូមអរគុណ ចំពោះការវិលត្រឡប់មក YouTube វិញ។ ទីបំផុត ប៉ុស្តិ៍នេះនៅមានជីវិតទេ។ វាពិតជាត្រឡប់មកវិញមែន»

ចង់ដឹងច្បាស់! លោកអ្នកអាចចូលទស្សនា YouTube Channel របស់ Taeyeon ពិតជាមានអ្វីប្លែកនិងថ្មីមិនខាន៕