(ក្រុងម៉ូនិច)៖ ក្រុមការពារតំណែងជើងឯក Bayern Munich បន្តរកបាន ៣ពិន្ទុតាមរយៈបំបាក់ម្ចាស់ផ្ទះ Hoffenheim ៣-១ នៅក្របខណ្ឌកំពូលអាល្លឹម៉ង់ Bundesliga នាយប់មិញនេះចាញ់ក្រុមកំពូល Borussia Dortmund មកនៅត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្តាហ៍ទី១៨ ជើងទី១។

៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យក្រុមខ្លារខិន Bayern Munich រកបាន ៣៩ពិន្ទុចាញ់ក្រុមកំពូលតារាង Dortmund តែមាន ៣ពិន្ទុដែលមាន ៤២ពិន្ទុ។

កីឡាករខ្សែបម្រើអាល្លឺម៉ង់ Leon Goretzka រកបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី៣៤ និងនាទីទី៤៥+១ មុនពេលខ្សែប្រ យុទ្ធចំតួ Robert Lewandowski រកបានគ្រាប់ទី៣ នៅនាទីទី៨៧ ខណៈម្ចាស់ផ្ទះ Hoffenheim រកបានតែ ១គ្រាប់ប៉ុណ្ណោះដោយកីឡាករ Schulz នៅនាទីទី៥៩។

តែយ៉ាងណាក៏ដោយ Borussia Dortmund នៅតែបន្តនាំមុខកំពូលតារាង ៦ពិន្ទុវិញ ប្រសិនបើពួកគេអាចយកឈ្នះ ម្ចាស់ផ្ទះ Leipzig រាត្រីនេះបាន៕