(កូរ៉េ)៖ ក្រុមហ៊ុន Coca-Cola បានចេញផ្សាយពាណិជ្ជកម្មថ្មីជាមួយនឹងតន្ត្រី BTS «Answer: Love Myself» ព្រមទាំងសម្តែងដោយតារាកូរ៉េប្រុសដ៏ល្បី Park Bo Gum ទៀតផង។

នៅថ្ងៃនេះ Coca-Cola បានចេញផ្សាយពាណិជ្ជកម្មថ្មីបង្ហាញ តួអង្គដោយ Park Bo Gum ដែលស្ថិតក្នុងដំណើរកំសាន្តដ៏រីករាយ នៅលើឆ្នេរសមុទ្រជាមួយមិត្តភក្តិ។ បទចម្រៀងដ៏ ពេញនិយមរបស់ BTS ក៏ត្រូវបានបង្ហាញម្តងទៀតនៅក្នុងពាណិជ្ជកម្ម ព្រមជាមួយនឹងសារថ្មីមួយនៃក្តីសង្ឃឹមដ៏អស្ចារ្យ សម្រាប់ឆ្នាំថ្មីដែលត្រូវគ្នាជាមួយនឹងអាល់ប៊ុម «Love Myself» របស់ BTS ។

នៅចុងបញ្ចប់នៃពាណិជ្ជកម្ម Coca-Cola ចំនួនប្រាំពីរដបត្រូវបានលើកក្រេបរសជាតិដ៏ឆ្ងាញ់ដោយ Park Bo Gum និងមិត្តភក្តិរបស់គេ (BTS) ក្នុងដំណើរកំសាន្តដ៏សែនរីករាយនោះ។

គួរបញ្ជាក់ថា ឆ្នាំមុន BTS ត្រូវបានជ្រើសរើសជាក្រុមតារាផ្សាយពាណិជ្ជកម្មសម្រាប់ Coca-Cola ដោយឡែក ឆ្នាំ២០១៩ ក្រុមហ៊ុនបាន​សម្រេចជ្រើសរើស Park Bo Gum សម្តែងជាមួយពួកគេនារដូវក្តៅនេះ៕