(កូរ៉េ)៖ សន្និសីទសារព័ត៌មាន SMTOWN LIVE នៅ Santiago ត្រូវបានប្រកាសលុបចោលភា្លមៗដោយ SM Entertainment ដោយសារ​តែការព្រួយបារម្ភពីសុវត្ថិភាព។

តំណាង Noix Entertainment បានប្រកាសប្រាប់អ្នកគាំទ្រ និងអ្នកកាសែត ដែលកំពុងរង់ចាំសិល្បករនៅទីតាំងកំណត់ ចំពោះការលុបចោលសន្និសីទនេះ។

មូលហេតុសំខាន់នៃការលុបចោល ព្រឹត្តិការណ៍នេះអាចព្រោះតែអ្នកគាំទ្រខ្លះមិនព្រមចាកចេញពីជាន់ទី១ បន្ទាប់ពីមានការព្រមានជាច្រើនដងពីអ្នករៀបចំ ព្រឹត្តិការណ៍ដែលជាន់នេះសម្រាប់តែអ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធប៉ុណ្ណោះ ប៉ុន្តែក្រុមមនុស្ស​យ៉ាងច្រើនកុះករបាន ប្រមូលផ្តុំគ្នានៅទីនោះមិនព្រមផ្លាស់ទៅជាន់ទី២ឬទី៣ ឡើយ។

បន្ទាប់ពីកម្មវិធីត្រូវបានលុបចោលអ្នកគាំទ្រជាច្រើន បានសម្តែងការខកចិត្តខ្លាំងដោយចោទថា ក្រុមហ៊ុនមិនគោរពច្បាប់ធ្វើឲ្យពួកគេខកខាន ក្នុងការជួបសិល្បករដោយផ្ទាល់ ក្រោយពីរង់ចាំអស់រយៈពេលជាងបីម៉ោង ចំណែកខ្លះទៀតលើកឡើងថា មន្ត្រីរៀបចំព្រឹត្តិការណ៍គួរតែខិតខំជាងនេះ ដើម្បីធានាសុវត្ថិភាព៕