(ភ្នំពេញ)៖ អ្នកប្រដាល់គុនខ្មែរកីឡាករ សាន់ វ៉ា បានផ្តួលកីឡាករថៃ Jomtub Samonkarnyota ត្រឹមទឹកទី១ ប៉ុណ្ណោះ ក្នុងប្រភេទទម្ងន់ ៦៤គីឡូក្រាមក្នុងកម្មវិធីប្រដាល់ Max the Global Fight នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកមរា ឆ្នាំ២០១៩ នាសង្វៀន The Global Fight នៅប្រទេសថៃ។

ក្នុងការប្រកួតដែលស្ទើតែមិនគួឲ្យជឿថា កីឡាករគុនខ្មែរ សាន់ វ៉ា អាចផ្តួលដៃគូដែលមានប្រវត្តិប្រកួតច្រើនជាងខ្លួន Jomtub ឲ្យសន្លប់ត្រឹមទឹកទី១ គ្រាដែលកីឡាករទាំងពីរបានប្រើក្បាច់វាយយ៉ាងស្វិតស្វាញ ក្នុងនោះ Jomtub បានវាយសម្រុកមកលើ សាន់ វ៉ា យ៉ាងពេញទំហឹង តែអ្នកប្រដាល់សញ្ជាតិខ្មែរ សាន់ វ៉ា បានព្យាយាមប្រើគ្រប់ក្បាច់ក្នុងការវាយចេញជាលទ្ធផល សាន់ វ៉ា បានវាយចំក្បាលពោះដៃគូធ្វើឲ្យដួល និងមិនអាចបន្តការប្រកួតបានទៀត។

សាន់ វ៉ា ធ្លាប់ប្រកួតបាន ៣៥ដង ឈ្នះ២៦ដង ចាញ់៨ដង និងស្មើ១ដង ចំណែកឯកីឡាករថៃ Jomtub ធ្លាប់ប្រកួតបាន ៧២ដង ឈ្នះ៤៦ដង ចាញ់២៤ដង និងស្មើ ១ដង៕