(កាណាដា)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិកាណាដាបាននិយាយថា ឌីណូស័រចេះហោះដែលត្រូវបានចាត់ទុកថា ជា Microraptor ឬជាសត្វរំពារ គឺជាអ្នកប្រមាញ់ផ្លូវអាកាសដ៏អស្ចារ្យមួយ ដែលអាចឆក់យកត្រីពីក្នុងទឹកបានយ៉ាងងាយដូចជាពពួកបក្សីនាសម័យបច្ចុប្បន្នដែរ។

ក្រុមអ្នកវិទ្យាសាស្ថ្របាននិយាយថា ភស្តុតាងថ្មីដែលបង្ហាញអំពីសមត្ថភាពនៃការប្រមាញ់របស់បក្សីដាយណូស័រ ត្រូវបានបង្ហាញឲ្យឃើញដោយសារ សំណល់ហ្វូស៊ីលដាយណូស័រនៅក្នុងប្រទេសចិន។

លោក Scott Persons ដែលជានិសិត្សខាងផ្នែកសំណល់ហ្វូស៊ីល បាននិយាយថា៖ «ពួកយើងពិតជាសំណាងខ្លាំងណាស់ ដែលប្រភេទសត្វរំពារនេះ ត្រូវបានរកឃើញនៅក្នុងកំអែភ្នំភ្លើង ចំណែកឯពោះរបស់វាត្រូវបានផ្ទុកទៅដោយត្រីជាច្រើនក្បាល ដែលនេះផ្តល់លក្ខណៈងាយស្រួល​ក្នុងការធ្វើសេចក្តីសន្និដ្ឋាន។»

រហូតមកដល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវខាងសំណល់ហ្វូស៊ីល បានជឿជាក់ថា បក្សីដាយណួស័រនេះ មានលក្ខណៈដូចជាសត្វ ស្ទាំងដែរ ដោយវារស់នៅលើដើមឈើ ដែលជាកន្លែងដែលពួកវាអាចចាប់ចំណីអាហារបានច្រើន ដែលនៅក្នុងនោះរួមមានពពួកបក្សីតូចៗ និង សត្វពាហណៈ។