(ម៉ាឌ្រីដ)៖ តាមប្រភពច្បាស់ការពីសារព័ត៌មាន Marca បានឲ្យដឹងថា អ្នកចាំទីដៃទី៣ កីឡាករ Kiko Casilla របស់ក្លឹបអេស្ប៉ាញ Real Madrid បានបញ្ចប់កិច្ចសន្យាព្រមព្រៀងផ្លាស់ទៅកាន់ក្លឹប Leeds United ដែលមានមូលដ្ឋាននៅទឹកដីចក្រភពអង់គ្លេស English Football League Championship ជាលីគក្របខណ្ឌលំដាប់២។

កីឡាករវ័យ ៣២ឆ្នាំ Casilla បានចាយពេល ៣ឆ្នាំកន្លះ នៅក្រុមអធិរាជស Real Madrid ដោយរូបគេបានប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ ពោលគឺមិនសូវមានឱកាសបង្ហាញខ្លួនលើទីលាន ដោយបានតែ ២៥ប្រកួតប៉ុណ្ណោះ បន្ទាប់ពីវត្តមានអ្នកចាំទី Thibaut Courtois ផ្ទេរមកកាន់កីឡដ្ឋាន Bernabeu កាលពីរដូវក្តៅ។

បញ្ជាក់ផងថា ក្លឹប Leeds បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃលីគលំដាប់២ របស់អង់គ្លេស ដូចនេះក៏ជាឱកាសរបស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញ Casilla ដែលមានកម្ពស់ ១.៩០ម៉ែត្រ ដើម្បីជួយក្រុមឆ្ពោះទៅប្រជែងកៅអីក្នុង Premier League នារដូវកាលក្រោយផងដែរ៕