(កូរ៉េ)៖ កាលពីថ្ងៃទី១៦ ខែមករា តារាសម្តែង Im Siwan ត្រូវបានគេរាយការណ៍ថា លោកបានទទួលយកសំណើថតខ្សែភាពយន្តថ្មីមួយ ដែលមានចំណងជើងថា «Business Trip Investigation» ដែលដឹកនាំដោយ PD Hwang Inho ។

Im Siwan នឹងដើរតួ Jungho ជាអ្នកស៊ើបអង្កេតវ័យក្មេងម្នាក់ ដែលព្យាយាមដោះស្រាយបញ្ហារឿងក្តីទាំងឡាយ។ បន្ទាប់ពីដំណឹងនេះបានចេញផ្សាយមិនយូរប៉ុន្មាន Plum Entertainment ភ្នាក់ងាររបស់លោកបានបញ្ជាក់ថា របាយការណ៍នេះមិនពិតទេ ហើយ Im Siwan ក៏មិនបានទទួលយកសំណើថតរឿងថ្មីណាមួយឡើយ។

ទោះជាយ៉ាងណា មិនមានអ្វីត្រូវបញ្ជាក់នៅពេលនេះទេ។ គួរបញ្ជាក់ថា តារាសម្តែង Im Siwan នឹងបញ្ចប់កាតព្វកិច្ចយោធានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដែលអ្នកគាំទ្រសង្ឃឹមថា លោកនឹងត្រឡប់មកសម្តែងឡើងវិញក្នុងពេលឆាប់ៗនេះ៕