(បាសេឡូណា)៖ ក្រុមការពារតំណែងជើង អ្នកមានបុណ្យ FC Barcelona បានបន្តឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey ជាបន្តទៀត ក្រោយវាយបកឈ្នះក្រុមភ្ញៀវ Levante ៣-០ ក្នុងជើងទី២ យប់មិញនេះនៅកីឡដ្ឋាន Camp Nou ក្រោយពេលជើងទី១ ចាញ់ក្រុមសមាជិករួម La Liga ១-២ នៅក្នុងផ្ទះ Levante។

ការឈ្នះក្នុងលទ្ធផល ៤-២ ទាំង២ជើង បានធ្វើឲ្យក្រុមរបស់លោក Ernesto Valverde មានឱកាសឡើងទៅវគ្គ ១/៤ ជាបន្ត ដើម្បីការពារពាន Copa del Rey ជាមួយក្រុម Getafe, Sevilla, Girona, Real Betis, Valencia, Espanyol និងក្រុមខ្លាំង Real Madrid ជាដើម។

៣គ្រាប់របស់ FC Barcelona កើតឡើងនៅនាទីទី៣០ និង៣១ ពីការធ្វើបានសម្រេចដោយកីឡាករសញ្ជាតិបារាំង Ousmane Dembele មុនពេលមិត្តរួមក្រុម Lionel Messi រកបាន១គ្រាប់ដែរនៅនាទីទី៥៤ រហូតដល់ចប់ការប្រកួត ពេញម៉ោង ៩០នាទីបញ្ចប់ជើងទី២ នៃវគ្គ១៦ក្រុមជាផ្លូវការ៕