(ភ្នំពេញ)៖ មួយរយៈពេលចុងក្រោយនេះ ជំងឺបាក់ទឹកចិត្ត ឬហៅថា «Depression» ហាក់កំពុងតែវាយលុក និងជះឥទ្ធិពលកាន់តែខ្លាំង ទៅ​លើ​ស្មារតី​របស់​មនុស្ស​ជា​ច្រើន ឲ្យមានវិបត្តិផ្លូវចិត្ត ហើយអាចឈានដល់ការ បញ្ចប់ជិវិតខ្លួនឯងទៀត។ យ៉ាងណាមិញ ដោយសង្កេតឃើញបញ្ហា​នេះ គ្មានស្រាកស្រាន្ត ពិធីការិនី និងជាតារាសម្ដែងល្បីឈ្មោះ ណា សាឌី បានធ្វើវីដេអូ លើ​កទឹកចិត្ត​ដល់អ្នកដែលកំពុងតែមាន ជាពិសេសនោះ នាងបានធ្វើការរៀបរាបពី វិធី​កាត់​បន្ថយ​ ធ្វើយ៉ាងកុំ​ឲ្យ​ជំ​ងឺ​ដ៏កាចសាហាវមួយ​នេះ ​មក​យា​យី​លើ​អនាគត ​របស់​អ្នក​​ទាំង​អស់​គ្នា​បាន​។

ពិធីការិនី ណា សាឌី បានលើកឡើងថា ​ជំ​ងឺ​ «Depression» នេះ​កាច​សាហាវ ​តែ​យ៉ាង​ណា​វា​នៅ​តែ​អាច​ព្យាបាល​បាន។

ហើយកញ្ញាថា ​«- ព្យាយាមនៅឲ្យឆ្ងាយពីមនុស្សដែលចូលចិត្តដាក់សម្ពាធ លើអ្នក ​​- ធ្វើអ្វីដែលយើងស្រឡាញ់ -កុំស្ដាប់ចម្រៀងដែលកំសត់ក្រៀមក្រំ -ព្យាយាមស្ដាប់ភ្លេងដែលធ្វើឲ្យខ្លួនឯងសប្បាយ -ព្យាយាមយ៉ាងណាកុំឲ្យខ្លួនឯងគិតច្រើន» ។ បន្ថែមពីនេះ ស្រីស្រស់ ណា សា​ឌី ចង់​ឲ្យ​អ្នកមានជំ​ងឺបាក់ទឹកចិត្ត ឬ​ហៅ​ថា «Depression» ឲ្យ​ចាត់​ទុក​ឧបសគ្គ​ គ្រាន់​​តែ​មក​លេង​អ្នក​មួយ​ភ្លែត បន្តិច​ក្រោយ​មក​ប្រាក​ដ​ជា​គ្រប់​យ៉ាង​ល្អ​វិញ​មិន​ខាន កុំ​ចុះ​ចាញ់​នឹង​រឿង​រ៉ាវ​ទាំង​នោះ។

លើស​ពី​នេះ ​ណា សាឌី លើក​ទឹក​ចិត្ត​ដល់អ្នកដែល​កំពុងនឹងកើតមានជំងឺ «បាក់ទឹកចិត្ត» ព្យាយាម​ចូល​រួម​ជាមួយ​សង្គម​ ​រស់នៅជាមួយនឹងមនុស្សដែលតែងតែលើកទឹកចិត្ត និង​ស្វែង​រកទីប្រឹក្សា ឬ​នរ​ណា​ម្នាក់ ឬមិត្តភិក្ដនិយាយ​រឿង​ពិបាក​ចិត្ត ​របស់​ខ្លួន​ចេញ​មក​ឲ្យ​អស់ ​ដើម្បី​បាន​​ធូរ​ទ្រូង ជាពិសេសនោះ​កុំទុកខ្លួនឯងឲ្យនៅតែម្នាក់ឯង។

ចុងក្រោយ​ ណា សាឌី បានលើកទឹកចិត្តបន្ថែមដល់ យុវវ័យទាំងអស់​ដែលកំពុងតែមានឧបសគ្គ នៅក្នុងជីវិត ឲ្យតស៊ូ​កុំរាថយ បញ្ហាទាំងអស់នេះហើយដែលធ្វើឲ្យអ្នក អាចមានជំងឺបាក់ទឹកចិត្តបាន។ ដូច្នេះហើយ ត្រូវព្យាយាមដោះស្រាយ​កុំចុះចាញ់ ដើម្បីធ្វើឲ្យជីវិតយើង ជៀសឆ្ងាយពីជំងឺដ៏កាចសាហាវមួយនេះបាន។

ចង់ដឹងថា ណា សាឌី និយាយអ្វីខ្លះទៀត សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ទាំងអស់គ្នា ដើម្បីយល់ដឹងខ្លះៗ ក៏ដូចជាកុំឲ្យខ្លួនធ្លាក់ចូលក្នុងជំងឺ «Depression»៖