(ភ្នំពេញ)៖ តារាចម្រៀងស្រី ប្រចាំផលិតកម្មសាន់ដេស្រីស្រស់កូនកាន់ចិន អ៊ីវ៉ា ទោះបីជាមួយរយៈចុងក្រោយនេះ ហាក់មិនសូវមានបទមច្រៀងថ្មីៗ ដើម្បីកំដរអារម្មណ៍ ប្រិយមិត្តទស្សនិកជន​ក៏ពិតមែន តែប្រជាប្រិយភាព​របស់ស្រីស្រស់រូបនេះ នៅតែមានការគាំទ្រច្រើនពីទស្សនិកជន ខ្លាំងដដែល។ ដោយឡែកថ្មីៗនេះ ប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំង ទៅលើកញ្ញា អ៊ីវ៉ា ខណៈដែល​ក្រៅពី​អាច​បកស្រាយ​ បទ​ចម្រៀង​បែបសម័យ​បានយ៉ាងពីរោះ​ ទាក់​បេះដូង​គាំទ្រ​ច្រើន​ និងមិត្តៗ​យុវវ័យឲ្យលន្លង់លន្លោច​ហើយនោះ ស្រាប់តែថ្មីៗ តារាចម្រៀង​រាង​តូច​ច្រឡឹង អ៊ី​វ៉ា នៅមាន​ទេពកោសល្យ​ អាចបកស្រាយ​បទចម្រៀង​បែប​ប្រពៃណីខ្មែរ (ភ្លេងការ)​ បានយ៉ាង​ពីរោះ​រណ្ដំចិត្ត ​ថែមមួយកម្រិតទៀត។

ជាការពិតណាស់ ​កញ្ញា អ៊ីវ៉ា បាន​បង្ហោះ​វីដេអូ​ ដែលរូបនាងបានធ្វើការបកស្រាយ បទចម្រៀងមួយបទដែលមានចំណងជើងថា ​«​ស្រណោះ​សត្វ​ត្រ​យ៉ង​» ដែលជាបទចម្រៀងបែបភ្លេងការ ។ ចំពោះការ​ប្ដូរ​រសជាតិ​ មក​បកស្រាយ​នូវ​ចម្រៀង​បែប​ភ្លេង​ ការ​វិញ​ម្ដង ក្រោម​ចំណងជើង «​ស្រណោះ​សត្វ​ត្រ​យ៉ង​» នេះ កញ្ញា អ៊ីវ៉ា បាន​រំលេច​នូវ​ទឹកដម ​សំឡេង​យ៉ាង​ស្រទន់​ពីរោះ​លន្លង់លន្លោច ​ជ្រាប​ដល់​ដួងចិត្ត​ទស្សនិកជន ឲ្យទោរទន់​ទៅតាម​បទ​ចម្រៀង​តែម្ដង។ មិនតែប៉ុណ្ណោះ អ៊ី​វ៉ា នៅ​លើកឡើងថា នេះ​នាង​គ្រាន់តែ ​រំឭក​ឡើងវិញ​បន្តិចបន្តួច​ប៉ុណ្ណោះ ព្រោះ​ខាន​បកស្រាយ​ យូរ​ភ្លេច​ចង់​អស់ហើយ។​

យ៉ាងណាមិញ ប្រិយមិត្តទស្សនិកជនជាច្រើន បានធ្វើការកោតសរសើរ នូវទេពកោសល្យ ក៏ដូចជាទឹកដមសំឡេង របស់កញ្ញា អ៊ីវ៉ា ជាពិសេសនោះ មិននឹកស្មានថា បកស្រាយបទបែបសម័យបានយ៉ាងពីរោះ ហើយថែមទាំងអាចបកស្រាយបទភ្លេងការ បានយ៉ាងល្អថែមទៀតផង​។

តោះ! ចង់ដឹងថា កញ្ញា អ៊ីវ៉ា បកស្រាយបទភ្លេងការ​បានពីរោះ និងប្លែកពីការបកស្រាយបទសម័យ​កម្រិតណានោះ​ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ ក៏ដូចជារីករាយទស្សនា នូវវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖​