(ភ្នំពេញ)៖ ជើងខ្លាំងគុនខ្មែរកីឡាករ ពេជ្រ ម្ទេសខ្មាំង ត្រូវប្រជែងជាមួយកីឡាករវៀតណាម Nguyen Tran Duy Nhat ដែលជាម្ចាសខ្សែក្រវាត់ Lightweight ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមក្នុងកម្មវិធីប្រដាល់ WLC-World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ការប្រកួតខាងលើលោក ហ៊ុន ចន្ទរាជ្យ ដែលជាអ្នកដឹកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេសបានបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោកនេះ អ្នកលេងគុនខ្មែរមាឌល្អិតចិត្តធំ ម្ទេសខ្មាំង នឹងទទួលបានថវិកាខ្ទង់ពាន់ដុល្លារពីការប្រកួតដ៏សំខាន់នេះផងដែរ។

មុនឈានមកដល់ការប្រកូតនេះ កីឡាករគុនខ្មែរ ម្ទេសខ្មាំង បានវាយឈ្នះកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ា Mite Yine កាលពីប្រកួតលើកទី១ ដោយពិន្ទុ ហើយនេះជាការប្រកួតលើទី២ នៅទឹកដីមីយ៉ាន់ម៉ា និងសង្ឃឹមថា អាចទទួលបានជ័យជម្នះម្តងទៀត។

សម្រាប់ជើងខ្លាំងវៀតណាម Nguyen ជាសិស្សគុនក្នុងក្លឹបប្រដាល់ 1 Muay Club ដែលមានមូលដ្ឋាននៅប្រទេសវៀតណាមតែម្តង៕