(កូរ៉េ)៖ វីដេអូឯកសារនៃព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ពិភពលោក «Love Yourself» របស់ BTS ឆ្នាំ២០១៨ នឹងត្រូវចាក់បញ្ចាំងនៅតាមរោងភាពយន្តដល់ទៅ ៣៨០០ នៅ៩៥ប្រទេស ដែលត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី២៦ ខែមករា។

វីដេអូឯកសារនេះត្រូវបានចាក់បញ្ចាំងលើកដំបូងនៅក្នុងខែសីហា សម្រាប់តន្ត្រីទេសចរណ៍ពិភពលោក របស់ BTS នៅទីក្រុងសេអ៊ូល ដែលលក់សំបុត្រដាច់ចំនួន ៩០.០០០សំបុត្រ។ វីដេអូឯកសារដែលគ្រោងចាក់បញ្ចាំង នាពេលខាងមុខមិនមែនជាការប្រគំតន្ត្រីដំបូងឡើយ។

Big Hit Entertainment បានឲ្យដឹងថា វីដេអូឯកសារនៃការប្រគំ តន្ត្រី "Love Yourself" ដែលបានបង្កើតកំណត់ត្រាពិភពលោកដ៏ធំមួយ គ្រោងនឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តដ៏ច្រើន មិនធ្លាប់មានត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដូចកាលបរិច្ឆេទខាងលើ ហើយសំបុត្រកក់គឺអាចរកបានតាម អនឡាញគឺ loveyourself.inseoul.film៕