(ដូហា)៖ អតីតគ្រូបង្វឹកក្លឹបអាជីព បិសាចក្រហម Manchester United លោក Jose Mourinho នឹងធ្វើជាអ្នកវិភាគ បាល់ទាត់វិញម្តងឲ្យទូរទស្សន៍កីឡាដ៏ល្បីរបស់ប្រទេសកាតា BeIN Sports ដោយចាប់ផ្តើមការងារថ្មីនេះចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ក្នុងសប្តាហ៍នេះហើយ។

តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចុះផ្សាយថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ វ័យ៥៦ឆ្នាំ Mourinho នឹងធ្វើការវិញភាគគូកាតា ប៉ះក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករាស្អែកនេះក្នុងព្រឹត្តិការណ៍ពានជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម (UAE) មុនពេលធ្វើការវិភាគ រវាងគូ Arsenal ប៉ះអតីតក្លឹបចាស់ តោខៀវ Chelsea របស់លោកនៅ Premier League នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

គួរបញ្ជាក់ដែរថា ការវិភាគ ២ប្រកួតនេះដែរទាំងក្រុមជម្រើសជាតិ និងលីគអាជីព Jose Mourinho នឹងទទួលបានតម្លៃ ខ្លួន ១៥៥០០០ដុល្លារ បន្ថែមលើប្រាក់ ២៣លានដុល្លារដែលជាប្រាក់សងជំងឺចិត្ត និងបញ្ចប់កិច្ចសន្យាក្រោយត្រូវ Man Utd បណ្តេញចេញពីតំណែងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨៕