(សុខភាព)៖ ជំងឺរលាកស្រោមបេះដូង បង្កឲ្យមានការឈឺទ្រូង និងឡើងសីតុណ្ហភាពខ្ពស់ (គ្រុនក្តៅ) ។ វាមិនធ្ងន់ធ្ងរទេ ប៉ុន្តែវាអាចបណ្តាលឲ្យមានផលវិបាកច្រើន។ ចូរទទួលបានដំបូន្មានវេជ្ជសាស្រ្តពីគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមានការឈឺទ្រូងញឹកញាប់។

សូមទៅជួបគ្រូពេទ្យ ឬមជ្ឈមណ្ឌលបេះដូងរបស់អ្នក ប្រសិនបើអ្នកឈឺទ្រូង ៖
១. ឈឺមុតស្រួច ឬចាក់ដោតខ្លាំង
២. កាន់តែធ្ងន់នៅពេលអ្នកដកដង្ហើមយ៉ាងជ្រៅ ឬគេងលក់
៣. ជួនកាល ការរលាកស្រោមបេះដូង អាចមានអារម្មណ៍ដូចជាឈឺចាប់ខ្លាំង ឬក៏វាអាចកើតឡើងបន្តិចម្តងៗ
៤. អ្នកក៏អាចមានអារម្មណ៍ថាក្តៅ និងញើស
៥. ដង្ហើមខ្លី ឈឺចាប់ ឈឺក្បាល ឬមិនសូវមានផាសុកាភាព។

ជារឿយៗ វាកើតឡើងបន្ទាប់ពីការបង្ករោគដោយវីរុស ដូចជាឈឺបំពង់ក ឬគ្រុនផ្តាសាយ។ ពេលទៅជួបគ្រូពេទ្យ គ្រូពេទ្យនឹងស្តាប់បេះដូងរបស់អ្នក (ការរលាកស្រោមបេះដូងអាចប្តូរសំលេងបាន)។ ដើម្បីបញ្ជាក់ពីជំងឺរលាកស្រោមបេះដូង គ្រូពេទ្យអាចនឹង៖

១. ធ្វើតេស្តឈាមខ្លះៗ
២. ថតកាំរស្មីអ៊ិច អេឡិចត្រូនិក (ECG) ឬអេកូក្រូស្កាក្រាមនៅក្នុងមន្ទីរពេទ្យ។

ការព្យាបាលជំងឺរលាកស្រោមបេះដូង
អ្នកនឹងត្រូវបានចេញវេជ្ជបញ្ជាជាថ្នាំបំបាត់ការឈឺចាប់ និងថ្នាំប្រឆាំងនឹងការរលាក ហើយអ្នកគួរតែមានអារម្មណ៍ល្អប្រសើរក្នុងរយៈពេលពី ១ ទៅ ២សប្តាហ៍។ ការអង្គុយ ឬអោនទៅមុខ ក៏អាចជួយបន្ធូរការឈឺចាប់បានខ្លះដែរ៕