(ឌូបៃ)៖ ការប្រកួតវគ្គសន្សំពិន្ទុនៃពូល A និង B ត្រូវបានបញ្ចប់ហើយក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម ជាមួយនឹងការរកឃើញ ២ក្រុមអាវជាផ្លូវការរួមមានក្រុមជម្រើសជាតិឥណ្ឌា និងស៊ី។

ឥណ្ឌាបានជ្រុះចេញមុនគេ បន្ទាប់ពីប្រកួតទី៣ ក្នុងពូល A បានចាញ់ក្រុមជម្រើសជាតិបារ៉ែន ១-០ នៅនាទីចុងម៉ោង ដែលរកបានតែ ៣ពិន្ទុប៉ុណ្ណោះឈរនៅបាតតារាងក្នុងចំណោមលេង៣ប្រកួត ឈ្នះថៃ ៤-១ ចាញ់ម្ចាស់ផ្ទះអារ៉ាប់រួម UAE ២-០ និងចុងក្រោយចាញ់បារ៉ែន ១-០ ខណៈអារ៉ាប់រួម និងថៃឡើងទៅវគ្គ ១៦ក្រុម និងបារ៉ែន ត្រូវចាំអ៊ុតក្រុមលេខ៣ ល្អ។

យ៉ាងណាមិញ សម្រាប់ពូល B ដែលបញ្ចប់វគ្គសន្សំពិន្ទុរាត្រីថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ផងនោះ រួមមានស៊ីរី ដែលត្រូវត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីប្រកួតចាញ់ក្រុមការពារតំណែងជើងឯកអូស្រ្តាលី ៣-២ ចុងម៉ោង ធ្វើឲ្យក្រុមនៅប្លុក អារ៉ាប់មួយនេះ រកបានតែ១ពិន្ទុឈរនៅតារាងនៃពូល B ពេលលេងស្មើជាមួយប៉ាឡេស្ទីន ១-១ នៅថ្ងៃបើកឆាក មុនចាញ់ហ្ស៊កដានី ២-០ និងចុងក្រោយចាញ់អូស្រ្តាលី ៣-២ ខណៈប៉ាឡេស៊ី បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ មាន២ពិន្ទុ ដោយស្មើហ្ស៊កដានី ០-០ និងចាញ់អូស្រ្តាលី ៣-០ ផងដែរនោះ។

សម្រាប់ពូល B ២ក្រុមឡើងទៅវគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយរួមមាន ហ្ស៊កដានី និងអូស្រ្តាលី ខណៈប៉ាឡេស្ទីនៅចាំអ៊ុតក្រុមលេខ៣ ល្អជាងគេ ៤ក្រុមដើម្បីបង្រ្គប់វគ្គ ១៦ក្រុម ក្រោយបញ្ចប់វគ្គសន្សំពិន្ទុទាំង៦ពូលសិន៕