(ភ្នំពេញ)៖ កម្មវិធីជួបជុំតំណាងអ្នកចែកចាយ របស់ផលិតផល ដុកទ័រ រ៉ាស្យេល មានការចូលរួម​យ៉ាងច្រើនកុះករ ពីអ្នកតំណាងចែកចាយ ជាច្រើននាក់ មកពីបណ្ដា​ខេត្តនានា។ ផលិតផលសម្រស់ ដុកទ័រ រ៉ាស្យេល បាននាំចូលនូវផលិតផលថ្មីមួយ ដែលជាផលិតផលផ្ដាច់មុខពីបរទេស​ ហើយការបង្កើតកម្មវិធីជួបជុំ អ្នកតំណាងចែកចាយនេះឡើង គឺចង់ជួបជុំតំណាងអ្នកចែកចាយទាំងអស់ ដែលមានគ្រប់ខេត្តទាំងអស់។

អ្នកនាង ខៀ ដាលីស​ ប្រធានក្រុមហ៊ុន DML បានប្រាប់ថា តាមពិតផលិតផលមួយនេះ គឺនាំចូលមកពីប្រទេសអារ៉ាប់ ហើយកំពុង​មានភាពល្បីល្បាញ នៅទីក្រុងឌូបៃ។ ផលិតសរុបមានចំនួន ៣០០​មុខ ក្នុងនោះ​ក្រុមហ៊ុននាំចូល​បានជិត​១០០ មុខ​ហើយ។

អ្នកនាង ខៀ ដាលីស​ បានបញ្ជាក់ទៀតថា «​ដោយសារនៅប្រទេសកម្ពុជា មនុស្សមួយចំនួន ក៏ចូលចិត្តនូវការថែរក្សាសម្រស់ ដូច្នេះទើបធ្វើឲ្យ​ការថែរក្សាសម្រស់ នៅប្រទេសកម្ពុជា មានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានការគាំទ្រ មកលើផលិតផលដុកទ័រ រ៉ាស្យែល ខ្លាំងដូចគ្នាផងដែរ»

អ្នកនាង ខៀ ដាលីស​ បានបន្ថែមថា «នៅឆ្នាំថ្មី២០១៩នេះ នាងខ្ញុំនឹងពង្រីកវិសាលភាពឲ្យកាន់តែខ្លាំងជាងនេះ តាមរយៈការផ្សព្វផ្សាយ​ជាដើម ពាក់ព័ន្ធនឹងផលិតផលដុកទ័ររ៉ាស្យែល ហើយនាងខ្ញុំក៏សូមសំណូមពរឲ្យតំណាងចែក ផ្ដាច់ខេត្តមួយចំនួន ខិតខំប្រឹងប្រែងពង្រីកវិសាលភាព មានគុណភាពល្អ តម្លៃសមរម្យ ដូច្នេះយើងមានភាពងាយស្រួល ក្នុងការប្រកួតប្រជែងលើទីផ្សារ»