(ភ្នំពេញ)៖ ជាការពិត កំពូលតារាចម្រៀងប្រុស ម្ចាស់បទ «សង្សារមួយខែពីរខែ» គឺលោក ព្រាប សុវត្ថិ ក្រៅពីមានភាពជោគជ័យ លើវិស័យសិល្បៈហើយនោះ ត្រូវបានមហាជនទូទៅសង្កេតឃើញថា ជីវិតគ្រួសាររបស់លោក ពោរពេញដោយក្តីសុខ សុភមង្គល។ អ្វីដែលពិសេស មិនថាទៅដល់ទីណានោះទេ រាល់សកម្មភាពគ្រួសារ របស់តារាចម្រៀងរូបនេះ តែងតែត្រូវបានមហាជនចាប់អារម្មណ៍ជានិច្ច ខណៈថ្មីៗនេះ លោកបានដឹកដៃភរិយាជាទីស្រឡាញ់ ទៅលំហែរកាយនៅខេត្ត មណ្ឌលគិរី ព្រមទាំងបានផ្តិតនូវរូបថតជាមួយភរិយា យ៉ាងផ្អែមល្ហែម មិនចាញ់ស្នេហាយុវវ័យឡើយ។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយនោះទេ ដែលទស្សនិកជនបានលើកការកោតសរសើរចំពោះ ចំណងស្នេហារបស់កំពូលតារាចម្រៀងប្រុសរូបនេះ ថា ទោះបីជាខ្លួនល្បីល្បាញយ៉ាងណាក៏មិនធ្លាប់មានរឿងអាស្រូវ ឱ្យប៉ះពាល់កិត្តិយសខ្លួនឡើយ ផ្ទុយទៅវិញ មានតែធ្វើទង្វើរល្អចំពោះភរិយា និងគ្រួសារ ដែលប្រៀបបាននឹងទង្វើរមួយ ឱ្យអ្នកសិល្បៈដទៃ និងបុរសដទៃយកគំរូតាម។

ទស្សនារូបភាពផ្អែមល្ហែមរបស់លោក ព្រាប សុវត្ថិ និងភរិយា នៅខេត្តមណ្ឌលគិរីដូចខាងក្រោម៖