(ប៉ារីស)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Cesc Fabregas បានបំពេញការផ្ទេរទៅកាន់ក្លឹបយក្សរបស់បារាំង AS Monaco ជាផ្លូវការហើយក្នុងតម្លៃខ្លួន ១៣លានដុល្លារពីក្លឹបតោខៀវ Chelsea នៃចក្រភពអង់គ្លេសដែលចូលរួមជាមួយអតីតមិត្ត រួមក្រុម Thierry Henry ដែលកំពុងតែដឹកនាំនៅទីនោះ។

កីឡាករជនជាតិអេស្ប៉ាញ វ័យ៣១ឆ្នាំ Fabregas បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះជាមួយក្លឹបដែល មានមូលដ្ឋាននៅទីក្រុង Monaco របស់បារាំង ដែលរូបគេបានលេង១ប្រកួតចុងក្រោយនៅ Chelsea កាលយកឈ្នះ Nottingham Forest នៅ FA Cup កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។

Cesc Fabregas បានចូលលេងឲ្យក្នុងក្លឹប Chelsea បានចំនួន ១៩៨ប្រកួត និងរកបាន ២២គ្រាប់គិតចាប់តាំងពីបាន ចាកចេញពីក្លឹបអេស្ប៉ាញ FC Barcelona នាឆ្នាំ២០១៦ ដោយទៅចូលរួមជាមួយអតីតមិត្តរួមក្រុម Henry ដែលកំពុង ដែលត្រដាបត្រដួសក្នុងតំបន់កាត់ចោលពី Ligue 1 នាពេលបច្ចុប្បន្នផងនោះ៕