(កូរ៉េ)៖ តាមរយៈឈុតមួយដែលបានបង្ហាញពីស្នាមថើបដ៏ផ្អែមល្ហែម រវាង Song Hyekyo និង Park Bogum នៅក្នុងរឿង "Encounter" របស់ tvN ដែលចាក់បញ្ចាំងកាលពីថ្ងៃទទី៩ ខែមករា កន្លងទៅនេះបានធ្វើឲ្យអ្នកទស្សនាសម្លឹងស្ទើរមិនដាក់ភ្នែក។ គ្រប់គ្នាមិនមានអ្វីដែលត្រូវនិយាយទេព្រោះពួកគេពិតជា ស៊ីសង្វាក់បំផុតក្នុងការសម្តែងឈុតស្នេហានេះធ្វើឲ្យរំជើបរំជួលដល់បេះដូងអ្នកទស្សនា។

ជាមួយនឹងស្នាមញញឹមជា លើកដំបូងមុនពេលដែលពួកគេបង្ហាញភាពស្និទ្ធស្នាលខ្លាំងតាមរយៈស្នាមថើបនៅក្នុងសាច់រឿងថ្មីរបស់ tvN ត្រូវបាន អ្នកគាំទ្រជាច្រើនជឿថា ការសម្តែងរបស់អ្នកទាំងពីរជាការប្រើអារម្មណ៍ពិតៗដើម្បីធ្វើយ៉ាងណាទាក់ទាញដួងចិត្តអ្នក ទស្សនាឲ្យរឹតតែចង់តាមដានសាច់រឿងនេះបន្តទៀត។

បច្ចុប្បន្ន ខ្សែភាពយន្តនេះបានក្លាយជាវីដេអូមួយពេញនិយម បំផុតនៅលើ NAVER TVCast ដែលជាវេទិកាវីដេអូអនឡាញដ៏ធំបំផុតមួយរបស់កូរ៉េខាងត្បូង៕