(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ កូនប្រុស​តារាកំប្លែង និងជាអ្នកចម្រៀងអាយ៉ៃ​ដ៏ល្បីឈ្មោះ ​មានទេពកោសល្យម្នាក់ នៅក្នុងប្រទេសកម្ពុជា យាយ យយ គឺនាយ ព្រែក បានដឹកដៃអនាគតភរិយា​របស់លោក ធ្វើដំណើរកម្សាន្ត​នៅក្រៅប្រទេស យ៉ាងមានក្ដីសុខ​។ ចំពោះដំណើរកម្សាន្ត​លើកនេះ តារាកំប្លែង នាយព្រែក ត្រូវបានអនាគត ភរិយា ឆ្លៀតពេលពិសេសក្នុងសណ្ឋាគាររៀបចំ ធ្វើខួបកំណើត «Surprise» ដល់លោក យ៉ាងផ្អែមល្ហែម ពោរពេញទៅដោយក្ដីស្រឡាញ់ ដែលធ្វើឲ្យ​តារាកំប្លែង​រូបនេះ រំភើបចិត្ត យ៉ាងខ្លាំង។

ជាការពិត នៅក្នុងថ្ងៃ​កំណើតឆ្នាំនេះ របស់តារាកំប្លែង នាយ​ព្រែក ពិតជាមានពាក្យជូនពរជាច្រើន ពីមនុស្សជាទីស្រឡាញ់ គឺគូដណ្ដឹងរបស់លោក និងក្រុមគ្រសារ​ផងដែរ។ ក្នុងនោះ ទិដ្ឋភាពនៅក្នុងកម្មវិធី ខួបកំណើតរបស់លោក ដែលគូដណ្ដឹង​បានរៀបចំឡើង ក៏ដូចជា Surprise រូបលោក មើលទៅ​ពិតជាផ្អែមល្ហែម និងសប្បាយរីករាយ​ខ្លាំងណាស់ ទោះបីជាមិនសូវមានមនុស្សអ៊ូអរ ច្រើនក៏ពិតមែន ធ្វើឲ្យគ្រប់គ្នា​ច្រណែនមិនតិចនោះទេ។

ទន្ទឹមនឹងនេះដែរ នាយព្រែក និងគូដណ្ដឹង ក៏បានបញ្ចេញ​នូវរូបភាពស្វីតៗ ជាមួយគ្នា ក៏ដូចជា​ជាមួយក្រុមគ្រួសារ យ៉ាងមានសុភមង្គល និងក្ដីសុខបំផុត ធ្វើឲ្យអ្នកគាំទ្រ​សរសើរនិងជូនពរ ដល់ពួកគេ យ៉ាងច្រើន​។

ជាការកត់សម្គាល់ ទោះបីជាមិនទាន់ដល់ពេលវេលា ចូលរោងជ័យរៀបការយ៉ាងណាក្តី តែនាយព្រែក និងគូដណ្តឹងតែងតែមើលថែ ការពារគ្នា បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច​៕