(ភ្នំពេញ)៖ ជាការពិត តារាសម្តែងស្រី កញ្ញា ទឹម រដ្ឋា ក្រៅពីការងារសិល្បៈ ហាក់មមាញឹកហើយនោះ បើងាកមករឿងឯកជន ទំនាក់ទំនងស្នេហា ឬមិត្តភ័ក្តវិញ មានមនុស្សជាច្រើន ស្រឡាញ់រាប់អាន និងចូលចិត្តនាងគ្រប់ៗគ្នា ខណៈក្នុងថ្ងៃខួបកំណើតរបស់នាង មានមិត្តៗរៀមច្បង សិស្សប្អូន រួមជាជីពសិល្បៈជាច្រើន បាននាំគ្នា Surprise នំខេកឱ្យយ៉ាងច្រើន។ អ្វីដែលពិសេស ក្នុងឆ្នាំនេះ ទឹម រដ្ឋា ហាក់មានភាពកក់ក្តៅជាងឆ្នាំមុនៗ ព្រោះមិនត្រឹមតែមានគូស្នេហ៍ និងមិត្តៗបងប្អូននៅជិត ធ្វើខួបកំណើតឱ្យទេ សូម្បីតែ អ្នកនាង យ៉ាន់ លីដា ដែលកំពុងនៅក្រៅប្រទេស ក៏ឆ្លៀតឱ្យគេធ្វើខេក មក Surprise នាងដែរ។

បង្ហោះភ្ជាប់ជាមួយនឹងវីដេអូថ្លែងអំណរគុណ ដល់អ្នកនៅក្រៅបរទេស និងរូបភាពជាច្រើនសន្លឹក ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន កញ្ញា ទឹម រដ្ឋា បានសរសេរសារយ៉ាងដូច្នេះថា «សប្បាយហើយ និងបបូរពេកហើយ ខួបកំណើតឆ្នាំហ្មឹង ហើយរឹតែតពិសសជាងឆ្នាំណាៗទាំងអស់ អរគុណអស់ពីបេះដូង ចំពោះក្រុមគ្រួសារ និងមិត្តភត្ត័ទាំងអស់ ជាពិសេស អរគុណមនុស្សស្រីសំណព្វចិត្ត២នាក់ បើទោះបីពួកគាត់នៅឆ្ងាយសែនឆ្ងាយ តែពួកគាត់នៅតែ ផ្ញើក្ដីស្រលាញ់មកកាន់ខ្ញំ ពីចំងាយ នោៈគឺ បងស្រី Linda Yan និងមិត្តសំលាញ់ Ng Dalis នេះពិតជាកាដូរ១ដ៏ធំ និងទឹកចិត្ត១ ដែលខ្ញុំមិនអាចកាត់ថ្លៃ និងបំភ្លេចមិនបានក្នុង១ជិវិតរស់ខ្ញុំ ដែលពួកគាត់បានផ្ញើនំ និងបាច់ផ្កាមកកាន់ខ្ញុំ។ ចង់ប្រាប់ថាខ្ញុំ គឺជាមនុស្សសំណាង ដែលមានអ្នកទាំងអស់គ្នានៅក្នុងជិវិត»

ជាមួយគ្នានេះ តារាសម្តែង និងជាតារាម៉ូដែលរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា ត្រូវបានគេដឹងថា ថ្ងៃកំណើតរបស់នាង គឺតាំងពីថ្ងៃទី ០៧ ខែមករា មកម្ល៉េះ តែរហូតមកទល់នឹងពេលនេះ នៅតែមានមិត្តភ័ក្ត បងប្អូនកាន់នំខេក និងកាដូមក Surprise ជាហូរហែរមិនទាន់ដាច់នោះឡើយ ខណៈនេះបានបង្ហាញថា តារាស្រីរូបស្រស់ម្នាក់នេះ ក្រៅពីទទួលបានការស្រឡាញ់ ពីក្រុមគ្រួសារ និងគូស្នេហ៍ហើយ គឺមានមនុស្សនៅជុំវិញខ្លួននាង ជាច្រើនស្រឡាញ់រាប់អាន ដូចជាបងប្អូន៕