(ភ្នំពេញ)៖ ថ្មីៗនេះ អ្នកដឹកនាំសម្តែងវ័យក្មេង ប្រចាំផលិតកម្មថោន លោក Rith Omega បានយករឿងរ៉ាវ​ស្នេហាពិត របស់តារាសម្តែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី ជាមួយនឹងកីឡាករបាល់ទាត់​ លោក លី វ៉ាហេត មកផលិតចេញ​ជាសាច់រឿង Short Film ដែលនិយាយពីឧបសគ្គស្នេហ៍ របស់អ្នកទាំងពីរ ធ្វើឲ្យប្រិយមិត្តទស្សនិកជន ចាប់អារម្មណ៍ និងកាន់តែចង់ដឹង ពីរឿងរ៉ាវស្នេហារបស់​គូស្នេហ៍ខុសវ័យ មួយគូនេះកាន់តែខ្លាំង​។

អ្នកដឹកនាំ​វ័យក្មេង លោក Rith Omega បានរៀបរាប់ឲ្យដឹងថា «សាច់រឿង Short Film ថ្មីរបស់ខ្ញុំនិយាយពីជីវិតស្នេហាពិតរបស់តី​ និង វ៉ាហេត​ និយាយពី​ឧបសគ្គ ដែលពួកគេ បានហែលឆ្លងកន្លងមក​។ ចង់ដឹងអត់ថាសាច់រឿងយ៉ាងណា​ ក្រោយខ្នងសាធារណជនទាំងអស់គ្នា​ តើពួកគាត់មានរឿងបែបណាខ្លះ​?​»

ជាមួយគ្នានេះ បន្ទាប់ពីបានដឹងបែបនេះ ប្រិយមិត្តទស្សនិកជន​ជាច្រើន ទន្ទឹងរង់ចាំទស្សនា សាច់រឿង Short Film និយាយពី​ជីវិតស្នេហា របស់​តារាសម្ដែង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លោក លី វ៉ាហេត ថាមានឧបសគ្គបែបណា​ បានជាអ្នកទាំងពីរមិនចង់ហ៊ានបង្ហាញ​ ជាសាធារណៈ​នោះ?។

យ៉ាងណាមិញ​ បើក្រឡេកទៅចាប់អារម្មណ៍​ពីជីវិតស្នេហា កន្លងមក សុខ សោម៉ាវត្តី និង លី វ៉ាហេទ តែងតែ​បង្ហាញពីភាពផ្អែមល្ហែម ទៅកាន់គ្នាទៅវិញទៅមក តែស្រីស្រស់ ប្រុសសង្ហារទាំងពីររូបនេះ មិន​ដែល​និ​យា​យ​ដោ​យ​ផ្ទា​ល់​រឿង​​ស្នេ​ហា​​ ដោយ​បើ​ក​​ចំ​ហរ​នោះទេ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ លោក លី វ៉ាហេទ ក៏បានធ្វើការបើកចំហរស្នេហារបស់ខ្លួន ដោយលែងលាក់លៀម ខណៈដែលលោក​បានដាក់ Relationship ​(បង្ហាញពីទំនាក់ទំនង) ជាមួយនឹង សុខ សោម៉ាវត្តី នៅលើបណ្តាញសង្គម ដែលធ្វើ​​ឲ្យអ្នក​ដែ​ល​និ​យម​លេង​ហ្វេសប៊ុ​ក ​ជា​ច្រើន​​មាន​ការ​ភ្ញា​ក់​ផ្អើល និងអបអរសាទរ ចំពោះគូស្នេហ៍មួយគូនេះ​៕