(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជានឹងត្រូវរង់ចាំការប្រកួតចំនួន២លើកនៅជុំទី១ រវាងក្រុម Nong Bua Pitchaya និងក្រុម Nakornratchasima Mazda FC ជាមុនសិន ខណៈក្រុមឈ្នះនឹងត្រូវប្រកួតទល់នឹង Port FC នៅជុំទី២ទៀត មុនឡើងមកជួបក្រោន ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់បើករដូវកាល Leo Pre-Season Cup 2019 ដែលធ្វើឡើងនៅប្រទេស។

អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោន នឹងត្រូវពើបប្រទះក្រុមឈ្នះក្នុងជុំទី២ ដែលនឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីចាប់ឆ្នោតដែលត្រូវបានធ្វើឡើងនាថ្ងៃទី០៨ ខែមករាម្សិលមិញនៅប្រទេសថៃ ក្រោមវត្តមានចូលរួមរបស់លោក ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន រួមជាមួយលោក លី ហៀង អ្នកចាត់ការទូទៅ និងកីឡាករ វ៉ា សុថន តំណាងកីឡាករ៕