(សុខភាព)៖ តាមការសិក្សារបស់ Harvard School of Public Health រកឃើញថា ក្រុមមនុស្សដែលមិនសូវចូលចិត្តផ្លែឈើ និងត្រី តែងប្រឈម​ចំពោះការកើតរោគផ្លូវដង្ហើមមួយចំនួនដូចជា រោគហឺត ក្អក ឬ ដកដង្ហើមមិនស្រួលច្រើនជាងក្រុមមនុស្ស ដែលបរិភោគចំណីអាហារបែបនេះជាប់ជាប្រចាំ។

កង្វះអាហារទាំងនេះដោយសារក្នុងផ្លែឈើសម្បូរវីតាមីន C & E ច្រើន ដែលមានសារធាតុអុកស៊ីតកម្ម អាចជួយកោសិកា​ក្នុងផ្លូវដង្ហើមពីការបំផ្លាញរបស់រ៉ាឌីកាលសសេរី។ ក្រៅពីនេះនៅក្នុងសាច់ត្រីក៏នៅមានអាស៊ីតអូមេហ្គា -៣ ដែលមានគុណសម្បត្តិជួយការពារការរលាកក្លាយក្នុងសួតទៀតផង។

សម្រាប់អ្នកដែលមិនចូលចិត្តទទួលទានសាច់ត្រី អាស៊ីតអូមេហ្គា-៣ អាចផ្លាស់មកការទទួលទានអាហារផ្សេងៗ ដើម្បីជំនួសអាហារទាំងនេះវិញដូចជា សណ្តែកវ័លណាត់ និងប្រេងរុក្ខជាតិពីគ្រាប់ធញ្ញជាតិជាដើម៕