(មេនឆេស្ទើ)៖ ក្លឹបបិសាចក្រហម Manchester United ដែលលេងនៅក្របខណ្ឌ Premier League របស់អង់គ្លេស បានក្លាយជាក្លឹបដែលមានតម្លៃថ្លៃបំផុតក្នុងលោក តាមពីក្រោយដោយក្លឹបយក្សអេស្ប៉ាញទាំងពីររួមមាន Real Madrid និង FC Barcelona។

Man Utd មានតម្លៃកើនដល់ ៤,១២ពាន់លានដុល្លារ បើធៀបទៅនឹងលេខរៀងទី២ ក្លឹប Real Madrid មានតម្លៃ ៤,០៩ពាន់លានដុល្លារ ខណៈ Barcelona ឈរលេខរៀងទី៣ មានតម្លៃ ៤,០៦ពាន់លានដុល្លារ ហើយនេះក៏បង្ហាញយ៉ាងច្បាស់ថា Man Utd មានទំហំអ្នកគាំទ្រច្រើនចាប់តាំងពីភាពជោគជ័យនៃជំនាន់អតីតគ្រូបង្វឹកលោក Sir Alex-Ferguson។

យោងតាមសារព័ត៌មាន Forbes បានបង្ហាញនូវតម្លៃនៃបណ្តាក្លឹបយក្សនៅក្នុងសកលលោកនាពេលបច្ចុប្បន្ន ខណៈបិសាចក្រហមឈរនៅកំពូលតារាងដាច់គេ ថ្វីបើនិយាយដល់ភាពជោគជ័យ Real Madrid និង Barcelona ធ្វើបានច្រើនជាងគេក៏ដោយនាពេលបច្ចប្បន្ននេះ៕